គណៈប្រតិភូគណៈកម្មការទី២ ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការជួបសវនការជាមួយក្រុមប្រឹក្សាឃុំ និងស្មៀន នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
ថ្ងៃទី 21 ខែវិច្ឆិការ ឆ្នាំ2024
នាព្រឹកថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៥ វេលាម៉ោង ៨:៣០នាទី ប្រតិភូគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២)ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ ដោយមានការចូលរួមពីឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អនុប្រធាន គណៈកម្មការទី៤ និងលោកជំទាវ លី នារី សមាជិកាគណៈកម្មការទី៨ នៃព្រឹទ្ធសភា បានអញ្ជើញជួបសវនាការការងារជាមួយក្រុមប្រឹក្សាឃុំ និងស្មៀន ព្រមទាំងមានការចូលរួមពីក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុកអូរយ៉ាដាវ ដើម្បីសិក្សាឈ្វេងយល់អំពី «ការអនុវត្ត និងការត្រួតពិនិត្យថវិកាថ្នាក់ក្រោមជាតិក្នុងបរិបទវិមជ្ឈការ និងវិសហមជ្ឈការ » នៅសាលាស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ជាកិច្ចបន្ទាប់គណៈប្រតិភូគណៈកម្មការទី២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ នឹងអាជ្ញាធរមានសមត្ថកិច្ចនៅច្រកទ្វារព្រំដែន អូយ៉ាដាវ និងបន្តទស្សនកិច្ចច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាមអូយ៉ាដាវ។
លេខាធិការដ្ឋានអមគណៈកម្មការទី២
អត្ថបទពាក់ព័ន្ធ