គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ពិសាអាហារថ្ងៃត្រង់ការងារជាមួយឯកឧត្តមJoël LABBÉ
ថ្ងៃទី 14 ខែវិច្ឆិការ ឆ្នាំ2024
កាលពីរសៀលថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅវិមានព្រឹទ្ធសភាបារាំង គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានជួបសន្ទនាការងារជាមួយឯកឧត្តមJoël LABBÉ សមាជិកព្រឹទ្ធសភាប្រចាំតំបន់Morbihan, អនុប្រធានគណៈកម្មការសេដ្ឋកិច្ច និងជាអនុប្រធានគណៈប្រតិភូរបស់ព្រឹទ្ធសភាទទួលបន្ទុកកិច្ចការមូលដ្ឋាន ស្តីពីគំនិតផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់។
បទពិសោធន៍ក្នុងគំនិតផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់ឲ្យទទួលបានការអនុម័តនោះ គឺមាត្រាច្បាប់ត្រូវធ្វើត្រឹមតែពី ២ ទៅ ៣មាត្រា និងខ្លឹមសារច្បាប់ត្រូវធ្វើការសិក្សា ប្រមូលទិន្នន័យឲ្យបាន គ្រប់ជ្រុងជ្រោយជាមុនសិន មុននឹងព្រាងសេចក្តីស្នើច្បាប់។
លេខាធិការដ្ឋានអមគណៈកម្មការទី២
អត្ថបទពាក់ព័ន្ធ