គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា បំពេញទស្សនកិច្ចនៅរដ្ឋសភា Wallonនិងជួបសន្ទនាការងារជាមួយឯកឧត្តមTzaténatos
ថ្ងៃទី 14 ខែវិច្ឆិការ ឆ្នាំ2024
បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចទៅសភាបារាំង កាលពីរសៀលថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំ ដោយឯកឧត្តម ជា ជេដ្ឋសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានបន្តបំពេញទស្សនកិច្ច នៅរដ្ឋសភាប៊ែលហ្ស៊ិកនិងរដ្ឋសភាសហព័ន្ធWallonie-Bruxelles។
ក្នុងឱកាសនោះ គណៈប្រតិភូបានទស្សនាវិមានរដ្ឋសភាWallon ណែនាំដោយ លោក Oliver DECKER មន្រ្តីទទួលបន្ទុកកិច្ចការអន្តរជាតិ។ ជាបន្ត គណៈប្រតិភូបានជួបសន្ទនាការងារជាមួយ ឯកឧត្តមTzaténatos ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភា Wallon។
ឯកឧត្តមTzaténatos បានជម្រាបជូនគណៈប្រតិភូអំពីរដ្ឋសភាWallon ដែលជាសភាដែនដីមានសមត្ថកិច្ចផ្នែករៀបចំដែនដី ដឹកជញ្ជូន ផ្លូវ គោក សុខាភិបាល សង្គមកិច្ច ហិរញ្ញវត្ថុ ថវិកាជាតិ។ល។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា សភាមានសមត្ថកិច្ចកំណត់ពន្ធក្នុងមូលដ្ឋាន របស់ខ្លួន ហើយការកំណត់ពន្ធក្នុងមូលដ្ឋានមានអត្រាខុសៗគ្នាពីតំបន់មួយទៅតំបន់មួយ។
ចំណែកដំណើរការរៀបចំ និងអនុម័តថវិកាជាតិ គឺអាស្រ័យដោយការរៀបចំសេចក្តីព្រាងច្បាប់ថវិកាពីរដ្ឋាភិបាល ហើយត្រូវអនុម័តដោយ សភាថ្នាក់តំបន់។
លេខាធិការដ្ឋានអមគណៈកម្មការទី២
អត្ថបទពាក់ព័ន្ធ