Responsive image
  
គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ជួបសន្ទនាការងារជាមួយលោកស្រីIsabelle VUGHT-PION

   ថ្ងៃទី 12 ខែវិច្ឆិការ ឆ្នាំ2024
ccc2_10_11_2015_1
ccc2_10_11_2015_2

កាលពីថ្ងៃត្រង់ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅវិមានព្រឹទ្ធសភាបារាំង គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ​ឯកឧត្តម ជា ជេដ្ឋសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានជួបសន្ទនាការងារជាមួយ លោកស្រី Isabelle VUGHT-PION ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកកិច្ចការនីតិកម្ម និងត្រួតពិនិត្យ ក្រោមប្រធានបទ ហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ ឬហិរញ្ញវត្ថុមូលដ្ឋាន។


ហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ ឬហិរញ្ញវត្ថុមូលដ្ឋាន​ គឺមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ ដោយ សារពើពន្ធថ្នាក់ក្រោមជាតិ គឺជាសារពើពន្ធសេដ្ឋកិច្ចដោយមានស្វ័យភាពបណ្តើរៗ ដោយថវិកា វិភាជរបស់រដ្ឋមានភាពស្មុគ្រស្មាញ និងមានបរិមាណធ្លាក់ចុះ ហើយការឧបត្ថម្ភធនពីតំបន់ដែលមានធនធានច្រើន ទៅតំបន់ក្រខ្សត់បានធ្វើឡើងតាមខ្សែបណ្តោយ និងខ្សែទទឹងតែនៅមិនទាន់មានសមភាពជាក់ស្តែងនៅឡើយ ហើយការអនុវត្តគោលការណ៍សម្រាប់វិនិយោគ និងកម្ចីនៅថ្នាក់មូលដ្ឋាន ដែលកម្ចីអាចធ្វើបានសម្រាប់តែការវិនិយោគតែប៉ុណ្ណោះ។
សារពើពន្ធថ្នាក់ក្រោមជាតិនឹងដំណើរការបានល្អ និងអាចបម្រើតាមសំណូមពររបស់ថ្នាក់ក្រោម គឺត្រូវការលិខិតបទដ្ឋានគតិយុត្តបន្ថែមទៀត និងត្រូវមានកិច្ចសន្ទនារវាងរដ្ឋ និងសមូហភាពដែនដី ការឧបត្ថម្ភគ្នាទៅវិញទៅមករវាងសហគមន៍ និងសហគមន៍ ព្រមទាំងការវាយតម្លៃគោលនយោបាយសាធារណៈពាក់ព័ន្ធនឹងការវិនិយោគ។          

លេខាធិការដ្ឋានអមគណៈកម្មការទី២


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី