គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ជួបសន្ទនាការងារជាមួយ លោក Jean POUCH
ថ្ងៃទី 8 ខែវិច្ឆិការ ឆ្នាំ2024
កាលពីរសៀលថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅព្រឹទ្ធសភាបារាំង គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានជួបសន្ទនាការងារជាមួយ លោកJean POUCHអភិបាលជាន់ខ្ពស់ផ្នែករក្សាទុកឯកសារ ការបោះពុម្ភផ្សាយ និងការបោះឆ្នោត នៅទីចាត់ការសម័យប្រជុំពេញអង្គនិងជាលេខាប្រតិបត្តិនៃក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា។
លោកJean POUCH បានជូនព័ត៌មានដល់គណៈប្រតិភូអំពីនៃការបោះឆ្នោត និងការអនុម័តច្បាប់ធម្មតា ច្បាប់អង្គការ និងច្បាប់ហិរញ្ញវត្ថុ។ ចំពោះប្រភេទនៃការបោះឆ្នោតរួមមាន ការបោះឆ្នោតដោយលើកដៃ និងការបោះឆ្នោតជាសាធារណៈ។ ក្នុងនោះមានតែការបោះឆ្នោតជាសាធារណៈទេដែលធ្វើឡើងតាមការស្នើសុំពីប្រធានគណៈកម្មការ ឬពីប្រធានក្រុមនយោបាយ។ ដោយឡែក ចំពោះច្បាប់អង្គការ និងច្បាប់ហិរញ្ញវត្ថុត្រូវធ្វើការបោះឆ្នោតជាសាធារណៈ។ រីឯការរាប់សន្លឹកឆ្នោតប្រព្រឹត្តទៅតាមរបៀបអេឡិចត្រូនិច។
កិច្ចសន្ទនារវាងភាគីទាំងពីរ បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។
លេខាធិការដ្ឋានអមគណៈកម្មការទី២
អត្ថបទពាក់ព័ន្ធ