Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ដឹកនាំកិច្ចប្រជុំត្រៀមដំណើរទស្សនកិច្ច ប្រទេសបារាំង និងប៊ែលហ្សិក

   ថ្ងៃទី 30 ខែតុសា ឆ្នាំ2024
senator-28-10-2015-1-1

កាលពីព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៥ វេលាម៉ោង ៩:០០នាទី នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ ប្រធាន គណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសមាជិកព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំត្រៀមដំណើរទស្សនកិច្ចផ្លូវការទៅប្រទេសបារាំង និង ប្រទេសប៊ែលហ្សិក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ ខែ តុលា ដល់ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ដោយមានការចូលរួមពីសមាជិកគណៈប្រតិភូ និងមន្រ្តីអមដំណើរ។
កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចលើកម្មវិធី និងខ្លឹមសារនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសទាំងពីរ ព្រមទាំងបានបែងចែកភារកិច្ចទទួល ខុសត្រូវជូនសមាជិកគណៈប្រតិភូ និងមន្រ្តីអមដំណើរទៅតាមមុខសញ្ញារៀងៗខ្លួន។

លេខាធិការដ្ឋានអមគណៈកម្មការទី២


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី