ឯកឧត្តម ជា ជេដ្ឋ ពិសាអាហារពេលល្ងាចការងារ ជាមួយ លោក Jean-Michel Allepaerts
ថ្ងៃទី 30 ខែសីហា ឆ្នាំ2024
កាលពីល្ងាចថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៥ វេលាម៉ោង ១៩:០០ នៅភោជនីយដ្ឋានប៉ោកី រាជធានីភ្នំពេញ ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការ អចិន្រ្តៃយ៍ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញពិសាអាហារពេលល្ងាចការងារជាមួយ លោក Jean-Michel Allepaerts មេធាវីកិត្តិយស និងជាទីប្រឹក្សាសភាសហគមន៍បារាំងនៃប្រទេសប៊ែលហ្ស៊ិក ដោយមានការចូលរួមពី កញ្ញា គង់ សុមនី អនុប្រធាននាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ ទទួលការងារបន្ទុកហ្រង់កូហ្វូនី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោក Jean-Michel Allepaerts នឹងធ្វើបទបង្ហាញស្តីពី «ប្រព័ន្ធរដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយ នៃ ព្រះរាជាណាចក្រប៊ែលហ្ស៊ិក» ជូនថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នារសៀលថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៥ នេះ។
លេខាធិការដ្ឋានអមគណៈកម្មការទី២
អត្ថបទពាក់ព័ន្ធ