Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ជួបពិភាក្សាការងារជាមួយសមាជិកព្រឹទ្ធសភាអាមេរិក

   ថ្ងៃទី 21 ខែសីហា ឆ្នាំ2024
cm2-19-08-2015-1
cm2-19-08-2015-2 cm2-19-08-2015-3
cm2-19-08-2015-4 cm2-19-08-2015-5

កាលពីព្រឹកថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៥ វេលាម៉ោង ៩:៣០នាទី នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និង ឯកឧត្តម ឈួន ឡេង លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសមាជិកព្រឹទ្ធសភាអាមេរិក រួមមាន ឯកឧត្តម Gary Lee Stevens សមាជិកព្រឹទ្ធសភានៃរដ្ឋអាឡាសកា, ឯកឧត្តម Lyman Hoffman សមាជិកព្រឹទ្ធសភានៃរដ្ឋអាឡាសកា និង ឯកឧត្តម Jamie-Boyd Kalani English សមាជិកព្រឹទ្ធសភានៃរដ្ឋហាវ៉ៃ ដោយមានការចូលរួមពី លោក Hakan ATASEVER ប្រធានវិទ្យាស្ថានសន្ទនាមេគង្គ(MDI) និងសហការី ក្នុងឱកាសដែលសមាជិកព្រឹទ្ធសភាអាមេរិកមកបំពេញទស្សនកិច្ចក្រៅផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងកិច្ចពិភាក្សាការងារភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមក អំពីដំណើរការរៀបចំ និងប្រព្រឹត្តទៅរបស់ព្រឹទ្ធសភានៃប្រទេសទាំងពីរ ព្រមទាំងបានលើកឡើងផងដែរ អំពីវិធីសាស្រ្តនៃការផ្តល់   សេវាផ្នែកស្រាវជ្រាវដល់សមាជិកព្រឹទ្ធសភា ក្នុងការបំពេញមុខងារសំខាន់ៗទាំងបីរបស់ខ្លួន។
ឆ្លើយតបតាមសំណើរបស់ ឯកឧត្តម ជា ជេដ្ឋ សមាជិកព្រឹទ្ធសភាអាមេរិកបានឯកភាព អញ្ជើញគណៈប្រតិភូគណៈកម្មការទី២ នៃព្រឹទ្ធសភាកម្ពុជា ទៅបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់នៅព្រឹទ្ធសភាអាមេរិក នាពាក់កណ្តាល់ខែ ធ្នូ ឆ្នាំ ២០១៥ ខាងមុខនេះ។

លេខាធិការដ្ឋានអមគណៈកម្មការទី២



អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី