Responsive image
  
គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជាចូលរួមប្រជុំគណៈកម្មការរបស់ APF និង ASGPF

   ថ្ងៃទី 20 ខែកក្កដា ឆ្នាំ2024
cm2-9-7-15-1 cm2-9-7-15-2
cm2-9-7-15-3

កាលពីថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៥ នៅវិមានរដ្ឋសភាស្វីស ទីក្រុងប៊ែន ប្រទេសស្វីស គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ និង លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ បានអញ្ជើញចូលរួមប្រជុំគណៈកម្មការកិច្ចការសភា, គណៈកម្មការសហប្រតិបត្តិការ និងអភិវឌ្ឍន៍ របស់ APF និងសមាគមអគ្គលេខាធិការសភានិយាយភាសាបារាំង (ASGPF) ដោយទទួលបានលទ្ធផលការងារសង្ខេប ដូចខាងក្រោម៖

           កិច្ចប្រជុំគណៈកម្មការកិច្ចការសភា

           ១/ បានពិនិត្យលើបទបង្ហាញ និងពិនិត្យសម្រេចលើរបាយការណ៍ត្រួតពិនិត្យរបស់សភា, សិទ្ធិទទួលព័ត៌មាន, ការចូលរួមរបស់យុវជនក្នុង APF និងសិទ្ធិមនុស្ស និងកុមារគ្មានអត្តសញ្ញាណ។ ក្នុងនោះកិច្ចប្រជុំបានអនុម័តសេចក្តីសម្រេចចិត្តចំនួន ០៣។

           ២/ បានស្តាប់ និងទទួលយកកម្មវិធីសហប្រតិបត្តិការក្នុង APF រួមមានៈ ការតាមដានរាល់ការបោះឆ្នោត, សិទ្ធិមនុស្សក្នុង OIF, សភាយុវជន APF, អនុម័តអនុសញ្ញារបស់ APF និងការអនុម័តកិច្ចប្រជុំលើកក្រោយរបស់គណៈកម្មការកិច្ចការសភា នៅ Haïti នាទិឃរដូវ ២០១៦។

           គណៈកម្មការសហប្រតិបត្តិការ និងអភិវឌ្ឍន៍

           ១/កង្វះខាតការយល់ដឹងក្នុងការចុះបញ្ជីអត្រានុកូលដ្ឋាននាំឲ្យមានការលំបាកក្នុងការអភិវឌ្ឍន៍ទូទៅ (កសិ-ឧស្សាហកម្ម, ពាណិជ្ជកម្ម…)

           ២/ បំរែបំរួលបរិយាកាស ការឡើងកំដៅផែនដី ជាឧបសគ្គក្នុងការអភិវឌ្ឍន៍ និងស្នើសុំចូលរួមទប់ស្កាត់កុំឲ្យកើនកំដៅដល់ ២អង្សារ។

           ៣/ ជួយបំពាក់បំប៉នដល់យុវជនមានកម្រិតវប្បធម៌ទាប ដើម្បីផ្តល់ការងារជូនពួកគាត់ និងចូលរួមអភិវឌ្ឍន៍ប្រទេស។

           កិច្ចប្រជុំសមាគមអគ្គលេខាធិកាសភានិយាយភាសាបារាំង (ASGPF)

           ១/ ធានាសុវត្ថិភាពដល់ស្ថាប័នសភា (ទាំងទីតាំង និងមនុស្ស)

           ២/ ពន្យល់ណែនាំបឋមដល់សមាជិកសភាថ្មី អំពីការងារសភា។

លេខាធិការដ្ឋានអមគណៈកម្មការទី២


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី