Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ចូលរួមជាកិត្តិយសក្នុងពិធីពិសាអាហារពេលល្ងាចមិត្តភាព

   ថ្ងៃទី 2 ខែកក្កដា ឆ្នាំ2024
cm2-30-06-2015-1 cm2-30-06-2015-2
cm2-30-06-2015-3 cm2-30-06-2015-4

កាលពីល្ងាចថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ១៨:០០ សណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីពិសាអាហារមិត្តភាពពេលល្ងាចអបអរសាទរពិធីបុណ្យ «រ៉ាម៉ាដន» តាមការអញ្ជើញរបស់ លោក Hakan ATASEVER ប្រធានវិទ្យាស្ថានសន្ទនាមេគង្គ(MDI)។

ពិធីពិសារអាហារមិត្តភាពពេលល្ងាចនេះបានប្រព្រឹត្តទៅក្នុងគោលបំណងកសាងទំនាក់ទំនងរវាងអ្នកដែលមានជំនឿសាសនា និងការងារផ្សេងៗគ្នា ព្រមទាំងអបអរសាទរពិធីបុណ្យ «រ៉ាម៉ាដន» ជាមួយសាសនិកឥស្លាម។ 

លេខាធិការដ្ឋានអមគណៈកម្មការទី២



អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី