Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ចូលរួមប្រជុំការងារជាមួយថ្នាក់ដឹកនាំខណ្ឌទួលគោក

   ថ្ងៃទី 30 ខែមិថុនា ឆ្នាំ2024
com9-28-06-2015-1

កាលពីព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ៨:០០ នៅសាលាខណ្ឌទួលគោករាជធានីភ្នំពេញ ឯកឧត្តម ជា ជេដ្ឋ ប្រធាន គណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញចូលរួមជាគណៈអធិបតី

ក្នុងកិច្ចប្រជុំការងារជាមួយក្រុមប្រឹក្សាខណ្ឌ អភិបាលនៃគណៈអភិបាលខណ្ឌ និងតំណាងក្រុមប្រឹក្សាសង្កាត់ទាំងអស់ចំណុះខណ្ឌទួលគោក រាជធានីភ្នំពេញ។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងគោលបំណងបន្តត្រួតពិនិត្យការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងដាក់ ផែនការអនុវត្តបន្ត។
ឆ្លងតាមកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងឲ្យឃើញអំពីការខិតខំប្រឹងប្រែង និង យកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានក្នុងការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋ និង ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ជាពិសេសការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលទទួលបានលទ្ធផលល្អប្រសើរ។

(លេខាធិការដ្ឋានអមគណៈកម្មការទី២)


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី