Responsive image
  
ឯកឧត្តម ជា ជេដ្ឋ អញ្ជើញទទួលបដិសណ្ឋារកិច្ច និងជូនដំណើរនិវត្តន៍គណៈប្រតិភូរដ្ឋសភាថៃឡង់ដ៏

   ថ្ងៃទី 21 ខែមិថុនា ឆ្នាំ2024
ce2_19_6_2015_1
ce2_19_6_2015_2 ce2_19_6_2015_3 ce2_19_6_2015_4

កាលពីយប់ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ២២:៣០នាទីនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញឯកឧត្តម ជា ជេដ្ឋ សមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូរដ្ឋសភា នៃព្រះរាជាណាចក្រថៃឡង់ដ៏ ដឹកនាំដោយ ឯកឧត្តមSurachai Liengboonlertchai អនុប្រធានទី១រដ្ឋសភា ដើម្បីអញ្ជើញចូលរួម ពិធីបូជាសពសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅ នាព្រឹក ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៥ នៅមុខវត្តបទុមវតី រាជធានីភ្នំពេញ។កាលពីរសៀលថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ១៣:៥០ នាទី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញឯកឧត្តម ជា ជេដ្ឋបានអញ្ជើញជូនដំណើរនិវត្តន៍    របស់គណៈប្រតិភូរដ្ឋសភាថៃឡង់ដ៏ទៅកាន់ មាតុប្រទេសវិញ។

លេខាធិការដ្ឋានអមគណៈកម្មការទី២


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី