ឯកឧត្តម ជា ជេដ្ឋអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសកឃុន ចុង
ថ្ងៃទី 16 ខែមិថុនា ឆ្នាំ2024
កាលពីរសៀលថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ១៦:០០ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធាន គណៈកម្មការទី២ នៃព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសក ឃុន ចុង ត្រូវជាបងថ្លៃ ឯកឧត្តម យូ ប៊ុនឡេង ប្រធាន សាលាឧទ្ធរណ៍ និងត្រូវជាឪពុកក្មេក ឯកឧត្តម ទី សុគន្ធ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានទទួល មរណភាព នាព្រឹកទាបភ្លឺថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ ២០១៥ ដោយរោគាពាធ ក្នុងជន្មាយុ ៧៤ឆ្នាំ។ ការចូលរួមគោរពវិញ្ញាណក្ខន្ធបានប្រព្រឹត្ត នៅគេហដ្ឋានសព តាមបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ (ទល់មុខសាកលវិទ្យាល័យ បញ្ញាសាស្រ្ត)។
ក្នុងឱកាសចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រំនេះឯកឧត្តម ជា ជេដ្ឋ បានបួងសួងគោរពចំពោះដួងវិញ្ញាណក្ខន្ធសពសូមបានទៅសោយសុខ ក្នុងសុគតិភពជានិច្ចនិរន្តតរៀងទៅកុំបីឃ្លៀងឃ្លាតឡើយ។
លេខាធិការដ្ឋានអមគណៈកម្មការទី២
អត្ថបទពាក់ព័ន្ធ