Responsive image
  
គណៈប្រតិភូសមាជិកព្រឹទ្ធសភាភូមិភាគទី១ ចូលរួមជាគណៈអធិបតី ក្នុងកិច្ចពិគ្រោះយោបល់ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ

   ថ្ងៃទី 6 ខែមិថុនា ឆ្នាំ2024
cm2-04-06-2015-1
cm2-04-06-2015-2 cm2-04-06-2015-3

កាលពីព្រឹកថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ៨:០០ នៅសាលាខណ្ឌដូនពេញ រាជធានីភ្នំពេញ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) រួមមាន ឯកឧត្តម ជា ជេដ្ឋ ប្រធាន, ឯកឧត្តម ស៊ីម កា អនុប្រធាន និង លោកជំទាវ ពុំ ស៊ីចាន់ លេខាធិការ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចពិគ្រោះយោបល់ជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ និងស្មៀន ដោយមានការចូលរួមពី លោកអភិបាលរងនៃគណៈអភិបាលខណ្ឌ តំណាងក្រុមប្រឹក្សាខណ្ឌ កងរាជអាវុធហត្ថខណ្ឌ អធិការដ្ឋាននគរបាលខណ្ឌ នគរបាលប៉ុស្តិ៍រដ្ឋបាល និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

 កិច្ចពិគ្រោះយោបល់បានផ្តោតលើប្រធានបទសំខាន់ៗចំនួនបី គឺការធ្វើផែនការ និងកម្មវិធីវិនិយោគសង្កាត់ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់សេវាជូនប្រជាពលរដ្ឋ(សៀវភៅស្នាក់នៅ អត្ដសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន….)។ ចំពោះការងារពាក់ព័ន្ធប្រធានបទទាំងបីនេះ ខណ្ឌដូនពេញបានសហការអនុត្តន៍ដោយទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ទន្ទឹមនេះក៏មានបញ្ហាប្រឈមជាសត្យានុម័ត និងជាអត្តនោម័តមួយចំនួន ដែលត្រូវសហការចូលរួមដោះស្រាយ។ 
 
ក្នុងចំណោមសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ, សង្កាត់ស្រះចកទទួលបានជ័យលាភីចំនួន៣ឆ្នាំ ជាប់ៗគ្នា ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

ដោយឡែក ចំពោះបញ្ហាដែលនៅសេសសល់ ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ នឹងពិនិត្យ សម្រេចបញ្ចូលក្នុងវេទិការបស់ខ្លួន នាពេលខាងមុខនេះ។

(លេខាធិការដ្ឋានភូមិភាគទី១)



អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី