ឯកឧត្តម ជា ជេដ្ឋ និង ឯកឧត្តម ស៊ីម កា អញ្ជើញចូលរួមគោរពជូនពរសម្តេចប្រធានរដ្ឋសភា
ថ្ងៃទី 27 ខែឧសភា ឆ្នាំ2024
នាឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យចម្រើនព្រះជន្ម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា គម្រប់ ៨១ ឈានចូល ៨២ឆ្នាំ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ និង ឯកឧត្តម ស៊ីម កា សមាជិកគណៈកម្មការទី២ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមគោរពជូនពរសម្តេចប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៥ នៅគេហដ្ឋានសម្តេចប្រធាន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសដ៏បវរប្រសើរនេះ ឯកឧត្តម ជា ជេដ្ឋ និង ឯកឧត្តម ស៊ីម កា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខបវរមហាប្រសើរថ្លៃថ្លាជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំបុត្រាបុត្រី និងចៅប្រុសចៅស្រីទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀតឃ្លាតឡើយ។
(លេខាធិការដ្ឋានអមគណៈកម្មការទី២)
អត្ថបទពាក់ព័ន្ធ