Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ចូលរួមជាគណៈអធិបតីក្នុងកិច្ចពិគ្រោះយោបល់ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

   ថ្ងៃទី 27 ខែឧសភា ឆ្នាំ2024
com2-25-05-2015-1

កាលពីព្រឹកថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៥ វេលាម៉ោង ៨:០០ នៅសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមជា គណៈអធិបតីក្នុងកិច្ចពិគ្រោះយោបល់ជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ និងស្មៀន ដោយមានការចូលរួមពី លោកប្រធាន ក្រុមប្រឹក្សាខណ្ឌ លោកស្រីអភិបាលរងនៃគណៈអភិបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ អធិការដ្ឋាននគរបាលខណ្ឌនគរបាល ប៉ុស្តិ៍រដ្ឋបាល និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចពិគ្រោះយោបល់បានផ្តោតលើប្រធានបទសំខាន់ៗចំនួនបី គឺការធ្វើផែនការ និងកម្មវិធីវិនិយោគសង្កាត់, ការអនុវត្តគោល នយោបាយភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់សេវាជូនប្រជាពលរដ្ឋ(សៀវភៅស្នាក់នៅ អត្ដសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន….)។ ចំពោះការងារពាក់ព័ន្ធប្រធានបទទាំងបីនេះ ខណ្ឌជ្រោយចង្វារបានសហការអនុត្តន៍ដោយទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ទន្ទឹមនេះក៏មានបញ្ហាប្រឈមជាសត្យានុម័ត និងជាអត្តនោម័តមួយចំនួន ដែលត្រូវសហការចូលរួមដោះស្រាយ។
ដោយឡែក ចំពោះបញ្ហាដែលនៅសេសសល់ ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ នឹងពិនិត្យ សម្រេចបញ្ចូលក្នុងវេទិការបស់ខ្លួន នាពេលខាងមុខនេះ។

(លេខាធិការដ្ឋានភូមិភាគទី១)



អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី