ឯកឧត្តមជា ជេដ្ឋចូលរួមជាគណៈអធិបតីក្នុងកិច្ចពិគ្រោះយោបល់ នៅខណ្ឌសែនសុខរាជធានីភ្នំពេញ
ថ្ងៃទី 23 ខែឧសភា ឆ្នាំ2024
កាលពីព្រឹកថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៥ វេលាម៉ោង ៨:០០ នៅសាលាខណ្ឌសែនសុខរាជធានីភ្នំពេញឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុម សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុង កិច្ចពិគ្រោះយោបល់ជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ និងស្មៀន ដោយមានការចូលរួមពីលោកអភិបាលនៃគណៈអភិបាលខណ្ឌ តំណាង ក្រុមប្រឹក្សាខណ្ឌ កងរាជអាវុធហត្ថខណ្ឌ អធិការដ្ឋាននគរបាលខណ្ឌនគរបាលប៉ុស្តិ៍រដ្ឋបាល និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចពិគ្រោះយោបល់បានផ្តោតលើប្រធានបទសំខាន់ៗចំនួនបី គឺការធ្វើផែនការ និងកម្មវិធីវិនិយោគសង្កាត់, ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់សេវាជូនប្រជាពលរដ្ឋ(សៀវភៅស្នាក់នៅ អត្ដសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន….)។ចំពោះការងារពាក់ព័ន្ធ ប្រធានបទទាំងបីនេះខណ្ឌសែនសុខបានសហការអនុត្តន៍ដោយទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ទន្ទឹមនេះក៏មាន បញ្ហាប្រឈមមួយ ចំនួនបានកើតមានឡើងផងដែរ។
ដោយឡែក ចំពោះបញ្ហាដែលនៅសេសសល់ ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ នឹងពិនិត្យសម្រេចបញ្ចូលក្នុង វេទិការបស់ខ្លួន នាពេល ខាងមុខនេះ។
លេខាធិការដ្ឋានភូមិភាគទី១
អត្ថបទពាក់ព័ន្ធ