ដំណើរនិវត្តន៍របស់គណៈប្រតិភូមកពីទស្សនកិច្ច នៅរដ្ឋសភាស៊ុយអ៊ែត ហ្វាំងឡង់ និងវៀតណាម
ថ្ងៃទី 21 ខែឧសភា ឆ្នាំ2024
|
កាលពីរសៀលថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៥ វេលាម៉ោង ១៣:១៥នាទីនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ គណៈប្រតិភូ សមាជិក សភាកម្ពុជាដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋដែលជាប្រធានគណៈប្រតិភូបានត្រឡប់មកពីបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់ស្តីពី «គំរូនិង បែបបទនៃដំណើរការរបស់ការិយាល័យថវិកាសភា(PBO)» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៦ ដល់ទី ១៦ ខែ ឧសភា ឆ្នាំ ២០១៥ នៅ រដ្ឋសភាស៊ុយអែត ហ្វាំងឡង់ និងរៀតណាម។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបសន្ទនាការងារជាមួយប្រធាន និងអ្នកស្រាវជ្រាវនៃការិយាល័យថវិកាសភា(PBO) គណៈកម្មការជំនាញ និងការិយាល័យសវនកម្មជាតិ(NAO) ព្រមទាំងអ្នកទទួលសេវាស្រាវជ្រាវរបស់ PBO រួមមាន សមាជិករដ្ឋសភា ក្រុមអ្នកនយោបាយ និងលេខាធិការនៃគណបក្សនយោបាយ។
នៅប្រទេសស៊ុយអ៊ែត និងហ្វាំងឡង់ ការិយាល័យថវិកាសភា(PBO) ជាការិយាល័យមួយ ស្ថិតនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវសភា ដែល មានលក្ខណៈឯករាជ្យក្នុងការបំពេញការងារ។ ដោយឡែក នៅវៀតណាម PBO (នាយកដ្ឋានហិញ្ញវត្ថុ និងថវិកា) ស្ថិតនៅក្រោម អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្នែករដ្ឋបាល រីឯផ្នែកជំនាញស្ថិតនៅក្រោមគណៈកម្មាធិការហិរញ្ញវត្ថុ និងថវិកា។
PBOនៃប្រទេសទាំងបីមានមុខងារប្រហាក់ប្រហែលគ្នាគឺការគណនាតម្លៃ (Costing), ការស្រាវជ្រាវ និងផ្តល់ព័ត៌មាន (Research and Information Services) និងការប្រឹក្សាយោបល់ (Consultation)។
តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសមាជិកសភាកម្ពុជាយល់ឃើញថា គួរគប្បីបង្កើតឲ្យមានការិយាល័យថវិកាសភា (PBO) ដើម្បីជួយអង្គការនីតិប្បញ្ញត្តិ ក្នុងការរៀបចំ និងត្រួតពិនិត្យថវិកាជាតិ។
លេខាធិការដ្ឋានអមគណៈកម្មការទី២
អត្ថបទពាក់ព័ន្ធ