Responsive image
  
គណៈប្រតិភូសមាជិកសភាកម្ពុជា ជួបសំណេះសំណាលការងារជាមួយអង្គភាពស្រាវជ្រាវរដ្ឋសភាស៊ុយអ៊ែត

   ថ្ងៃទី 14 ខែឧសភា ឆ្នាំ2024
c2_12_5_2015_1
c2_12_5_2015_2

នារសៀលថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៥នៅរដ្ឋសភាស៊ុយអ៊ែត​ គណៈប្រតិភូសមាជិកសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធាន គណៈកម្មការទី២ព្រឹទ្ធសភានិងលោក គឹមយាតដារ៉ារិទ្ធនាយកប្រតិបត្តិវិទ្យាស្ថានសភាកម្ពុជា(PIC)បានជួបសំណេះសំណាលការងារជាមួយ ថ្នាក់ដឹកនាំ និងអ្នកស្រាវជ្រាវនៃអង្គភាពស្រាវជ្រាវរដ្ឋសភាស៊ុយអ៊ែត។
បន្ទាប់ពីមតិស្វាគមន៍របស់ លោក បណ្ឌិតGunnar Forsប្រធានអង្គភាពស្រាវជ្រាវ,ឯកឧត្តម ជា ជេដ្ឋ បានជម្រាបជូនអ្នកចូលរួមអំពី គោលបំណងនៃដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូសមាជិកសភាកម្ពុជាមកកាន់រដ្ឋសភាស៊ុយអ៊ែត ព្រមទាំងបាន លើកឡើងអំពី រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់អង្គការនីតិប្បញ្ញត្តិកម្ពុជា(រដ្ឋសភា និងព្រឹទ្ធសភា)។
ជាបន្ត លោក គឹមយាតដារ៉ារិទ្ធបានជម្រាបជូនអ្នកចូលរួមអំពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់វិទ្យាស្ថានសភាកម្ពុជា(PIC) ដែល វិទ្យាស្ថាននេះជាអ្នកជួយផ្តល់សេវាស្រាវជ្រាវដល់សភាកម្ពុជា (រដ្ឋសភា និងព្រឹទ្ធសភា) ក្នុងការបំពេញមុខងារសំខាន់ៗទាំងបីរបស់ខ្លួន ព្រមទាំងបានលើកឡើងអំពីលទ្ធផលការងារសំខាន់ៗ ដែល PIC សម្រេចបានកន្លងមក។

(លេខាធិការដ្ឋានអមគណៈកម្មការទី២)


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី