គណៈប្រតិភូសមាជិកសភាកម្ពុជា សិក្សាឈ្វេងយល់អំពីរចនាសម្ព័ន្ធថវិការបស់ស៊ុយអ៊ែត
ថ្ងៃទី 13 ខែឧសភា ឆ្នាំ2024
នារសៀលថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៥នៅរដ្ឋសភាស៊ុយអ៊ែត គណៈប្រតិភូសមាជិកសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ដោយមានការចូលរួមពី លោក គឹមយាតដារ៉ារិទ្ធនាយកប្រតិបត្តិវិទ្យាស្ថានសភាកម្ពុជា(PIC)បានជួបសន្ទនាការងារជាមួយ លោកAnders Linnhagអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃការិយាល័យថវិកាសភា(PBO)។
ក្នុងឱកាសនោះ លោកAnders Linnhag បានជម្រាបជូនគណៈប្រតិភូអំពីរចនាសម្ព័ន្ធនិងដំណើរការរៀបចំថវិការបស់ស៊ុយអ៊ែត ដែលចែកចេញជាពីរដំណាក់កាលគឺ Spring BudgetនិងAutumn Budgetក្នុងនោះរួមមាន គោលនយោបាយសារពើពន្ធនិងមាតិកាថវិកា(ចំណូល-ចំណាយ)។ ទន្ទឹមនោះ លោកក៏បានលើកឡើងផងដែរអំពីការចូលរួមផ្តល់សេវាស្រាវជ្រាវរបស់PBO ទៅលើចំណុចសំខាន់ៗមួយចំនួន ក្នុងការពិនិត្យ និងអនុម័តលើកញ្ចប់ថវិកាទៅតាមដំណាក់កាលនីមួយៗ។ បន្ទាប់ពីបញ្ចប់បទបង្ហាញខាងលើ គណៈប្រតិភូ សមាជិកសភាកម្ពុជាបានទស្សនាបរិវេណ និងសាលប្រជុំរបស់រដ្ឋសភាស៊ុយអ៊ែត។
(លេខាធិការដ្ឋានអមគណៈកម្មការទី២)
អត្ថបទពាក់ព័ន្ធ