Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច នៅអង្គភាពស្រាវជ្រាវនៃរដ្ឋសភាស៊ុយអ៊ែត

   ថ្ងៃទី 10 ខែឧសភា ឆ្នាំ2024
c2_8_05_2015_1
c2_8_05_2015_2 c2_8_05_2015_3

នាព្រឹកថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៥នៅរដ្ឋសភាស៊ុយអ៊ែត​ គណៈប្រតិភូសមាជិកសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធាន​គណៈកម្មការទី២ព្រឹទ្ធសភា ដោយមានការចូលរួមពី លោក គឹមយាតដារ៉ារិទ្ធនាយកប្រតិបត្តិវិទ្យាស្ថានសភាកម្ពុជា(PIC) បានបំពេញ​ទស្សនកិច្ចសិក្សាស្តីពី «គំរូនិងបែបបទនៃដំណើរការរបស់ការិយាល័យថវិកាសភា(PBO)»


ក្នុងឱកាសនោះគណៈប្រតិភូបានជួបសន្ទនាការងារជាមួយ លោក បណ្ឌិតGunnar Forsប្រធានសេវាស្រាវជ្រាវនៃសភាស៊ុយអ៊ែត និង​សហការី រួមមាន លោក Olle Eddesten ប្រធានផ្នែកស្រាវជ្រាវ PBO,លោកស្រី Susanna Kinnmanនិង លោក Jonas Edholmអ្នក​ស្រាវជ្រាវផ្នែកសេដ្ឋកិច្ច ដើម្បីសិក្សាឈ្វេងយល់អំពីសារៈសំខាន់ និងតួនាទីភារកិច្ចរបស់ការិយាល័យថវិកាសភា(PBO), វិធីសាស្រ្ត និង​លទ្ធផលការងារ ព្រមទាំងឧទាហណ៍ជាក់ស្តែងនៃការបំពេញការងារកន្លងមករបស់អង្គភាពសេវាស្រាវជ្រាវក្នុងការជួយគាំទ្រសភាក្នុង​ការ​រៀបចំ និងត្រួតពិនិត្យថវិកា។
បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញខាងលើ គណៈប្រតិភូសមាជិកសភាបានចូលរួមពិធីពិសាអាហារថ្ងៃត្រង់ការងារ ដែលបានរៀបចំដោយ​រដ្ឋសភាស៊ុយអែត។

លេខាធិការដ្ឋានអមគណៈកម្មការទី២


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី