Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងអង្គសិក្ខាសាលាស្តីពីគំរូ និងបែបបទនៃដំណើរការរបស់ការិយាល័យថវិកាសភា(PBO)

   ថ្ងៃទី 24 ខែមេសា ឆ្នាំ2024
cm2-22-04-2015-1 cm2-22-04-2015-2
cm2-22-04-2015-3

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ នៅសាលសិក្ខាសាលាខាងជើងព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងអង្គសិក្ខា សាលាស្តីពីគំរូ និងបែបបទនៃដំណើរការរបស់ការិយាល័យថវិកាសភា(PBO) ដោយមានការ អញ្ជើញចូលរួមពី សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំវិទ្យាស្ថានសភាកម្ពុជា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាជាច្រើនរូប។

ក្នុងអង្គសិក្ខាសាលា មានការធ្វើបទបង្ហាញស្តីពីសារសំខាន់នៃការិយាល័យថវិកាសភា បទបង្ហាញស្តីពីសេវា និងគំរូនៃការិយាល័យថវិកាសភាបទ បង្ហាញស្តីពីបទពិសោធន៍នៃដំណើរការការិយាល័យថវិកាសភារបស់ប្រទេសនានា និងបទបង្ហាញស្តីពីការិយាល័យថវិកាសភាក្នុងបរិបទកម្ពុជា ដោយ លោក Gunnar Fors និងលោក Robin Travis អ្នកឯកទេសផ្នែកសេវាស្រាវជ្រាវនៃសភាស៊ុយអ៊ែត៕

រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា

អត្ថបទ៖នាយកដ្ឋានព័ត៌មាន



អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី