ឯកឧត្តម ជា ជេដ្ឋ ប្រជុំការងារជាមួយ ប្រធានអង្គភាពស្រាវជ្រាវនៃរដ្ឋសភាស៊ុយអែត
ថ្ងៃទី 23 ខែមេសា ឆ្នាំ2024
កាលពីព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៥ វេលាម៉ោង ៩:០០ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានអញ្ជើញប្រជុំការងារជាមួយ លោក Gunnar Fors ប្រធានអង្គភាពស្រាវជ្រាវ និង លោក Robin Travis ប្រធានផ្នែកច្បាប់ និងគោលនយោបាយ នៃអង្គភាពស្រាវជ្រាវរបស់រដ្ឋសភាស៊ុយអែត។
កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាទៅលើខ្លឹមសារ និងទម្រង់សម្រាប់រៀបចំសិក្ខាសាលាស្តីពី «គំរូ និងបែបបទនៃដំណើរការរបស់ការិយាល័យថវិកាសភា(PBO)» ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៥ នៅសាលសិក្ខាសាលាខាងជើងព្រឹទ្ធសភា ដោយមានសមាសភាពអញ្ជើញចូលរួមមកពីព្រឹទ្ធសភា រដ្ឋសភា និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។ សិក្ខាសាលានេះ សហការរៀបចំដោយគណៈកម្មការទី២ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានសភាកម្ពុជា។
(លេខាធិការដ្ឋានអមគណៈកម្មការទី២)
អត្ថបទពាក់ព័ន្ធ