ឯកឧត្តម ជា ជេដ្ឋ ជួបពិភាក្សាការងារជាមួយឯកឧត្តម អ៊ុំ សារឹទ្ធ ស្តីពីការរៀបចំគម្រោងនៃការប្រើប្រាស់កញ្ចប់ថវិកាឆ្នាំ២០១៥របស់ព្រឹទ្ធសភា
ថ្ងៃទី 12 ខែធ្នូ ឆ្នាំ2024
នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ នៅសាលប្រជុំពិសេសព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ ប្រធាន គណៈកម្មការហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា(គណៈកម្មការទី២ព្រឹទ្ធសភា) បានជួបប្រជុំពិភាក្សាកាងារស្តីពីការរៀបចំគម្រោងនៃការប្រើប្រាស់កញ្ចប់ថវិកា ឆ្នាំ២០១៥របស់ព្រឹទ្ធសភា ជាមួយឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការធ្វើបទបង្ហាញស្តីពីការប្រើប្រាស់កញ្ចប់ ថវិកាឆ្នាំ២០១៥របស់ព្រឹទ្ធសភា ពីឯកឧត្តម ឈឹម ព្រះខ័ន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ