គណៈកម្មការទី២ព្រឹទ្ធសភា ប្រជុំពិនិត្យ ពិភាក្សា លើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥
ថ្ងៃទី 5 ខែធ្នូ ឆ្នាំ2024
កាលព្រឹកថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៤ វេលាម៉ោង ៨:៣០នាទី នៅសាលសិក្ខាសាលាខាងជើងព្រឹទ្ធសភា គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់ គ្រងឆ្នាំ២០១៥ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរសវនកម្មជាតិ ក្រោមអធិបតីភាព ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា ។
ក្នុងឱកាសនោះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាតំណាងរាជរដ្ឋាភិបាល បានធ្វើការបំភ្លឺយ៉ាងក្បោះក្បាយ និងបានបកស្រាយរាល់ចម្ងល់ របស់គណៈកម្មការ ព្រមទាំងចំណាប់អារម្មណ៍ និងសំណូមពររបស់សមាជិកព្រឹទ្ធសភាដែលបានលើកឡើងពាក់ព័ន្ធសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ។
ក្រោយពីបានប្រជុំពិនិត្យ ពិភាក្សារួចមក គណៈកម្មការទី២ព្រឹទ្ធសភា បានអនុម័តដោយ សម្លេង «ឯកច្ឆន្ទ» បញ្ជូនសេចក្តីព្រាងច្បាប់នេះ ចូលក្នុងរបៀបវារៈប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៤ ។
រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
(ខ្លឹមសារ ៖ លេខាធិការដ្ឋានអម គ.២)
អត្ថបទពាក់ព័ន្ធ