គណៈប្រតិភូសមាជិកព្រឹទ្ធសភា បំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលកុមាកំព្រាHoa Mai
ថ្ងៃទី 4 ខែធ្នូ ឆ្នាំ2026
កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៤គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ សមាជិក គណៈកម្មាធិការ អចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលកុមារកំព្រាHoa Maiរបស់សមាគម បេសកកម្មសិក្សានៃប្រទេសបារាំង ស្ថិតក្នុស្រុកឡុងថាញ់ ខេត្តដុងណៃ នៃសាធារណរដ្ឋសង្គមនិមយវៀតណាម។
មជ្ឈមណ្ឌមកុមារកំព្រាបង្កើតឡើងរយៈពេល ២០ឆ្នាំ កន្លងមកហើយ បានបំពេញការងារគ្រប់គ្រង និងអប់រំកុមារកំព្រា។ កុមារនៅ មជ្ឈមណ្ឌលនេះត្រូវបានបំពាក់បំប៉នដោយកម្មសិក្សាការី (គិលានុបដ្ឋាយិកាបារាំង) ដែលមកបំពេញកម្មសិក្សានៅប្រទេសវៀតណាម ។
សមាគមបេសកកម្មសិក្សានៃប្រទេសបារាំង បានបញ្ជាក់ជូនគណៈប្រតិភូថា នឹងពាំនាំយកបទពិសោធន៍ការងារជាក់ស្តែងនៃការគ្រប់គ្រង និងដំណើរការរបស់មជ្ឈមណ្ឌលកុមារកំព្រាHoa Maiមកអនុវត្តនៅស្រុកបាធាយ ខេត្តកំពង់ចាម ប្រទេសកម្ពុជា។
ក្រោយបញ្ចប់ទស្សនកិច្ចនៅមជ្ឈមណ្ឌលកុមារកំព្រា គណៈប្រតិភូបានធ្វើមាតុភូមិនិវត្តន៍ មកកាន់មាតុប្រទេសវិញ ដោយមានការជូនដំណើរ ពី លោកស្រី THI THING អភិបាលរងស្រុក និង លោក Olivier RODIENប្រធានសមាគមបេសកកម្មសិក្សានៃប្រទេសបារាំង ប្រចាំទីក្រុង ហូជីមិញ។
លេខាធិការដ្ឋានអមគណៈកម្មការទី២
អត្ថបទពាក់ព័ន្ធ