Responsive image
  
គណៈកម្មការទី២ព្រឹទ្ធសភា រៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីការបូកសរុបលទ្ធផលទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់

   ថ្ងៃទី 22 ខែវិច្ឆិការ ឆ្នាំ2024
c2_20_11_2014_1 c2_20_11_2014_2
c2_20_11_2014_3 c2_20_11_2014_4

នាព្រឹកថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ ២០១៤​ វេលាម៉ាង ៨:៣០នាទី នៅសណ្ឋាគារឡឺរ៉ូយ៉ាល់រាជធានីភ្នំពេញ គណៈកម្មការទី២ នៃព្រឹទ្ធសភា សហការជាមួយអង្គការ GIZ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការបូកសរុបលទ្ធផលការងារ ដកពិសោធន៍ និងមេរៀនទទួលបានពីដំណើរ ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់កាលពីថ្ងៃទី ០៨-១៧ ខែ តុលា ឆ្នាំ ២០១៤ កន្លងមក ក្រោមអធិបតីភាព ឯកឧត្តមជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភាដោយមានការចូលរួមពីសមាជិកគណៈប្រតិភូនៃ ដំណើរទស្សកិច្ចនិងមន្រ្តីពាក់ព័ន្ធ ។
កិច្ចប្រជុំពិភាក្សាបានរម្លឹកឡើងវិញអំពីលទ្ធផលការងារ ដែលទទួលបានពីដំណើរទស្សនកិច្ចកន្លងមកពាក់ព័ន្ធនឹងថវិកាឃុំ សង្កាត់ និង សវនកម្មនៅឃុំ សង្កាត់ នៅប្រទេសអាល្លឺម៉ង់ ។ ការរៀបចំគម្រោងថវិកា និងអនុវត្តថវិកា ត្រូវផ្សាភ្ជាប់នឹងសវនកម្ម ទើបការអនុវត្តថវិកាមាន ប្រសិទ្ធភាព ។ ឆ្លងតាមបទពិសោធន៍នេះ កិច្ចប្រជុំក៏បានធ្វើការសិក្សាប្រៀបធៀបអំពីបរិបទរបស់ឃុំ សង្កាត់ នៅប្រទេសអាល្លឺម៉ង់ ជាមួយឃុំ សង្កាត់ នៅប្រទេសកម្ពុជា ដោយផ្តោតសំខាន់ទៅលើសក្តានុពលនៃការយកពន្ធ។
ក្នុងគោលបំណងសិក្សាប្រៀបធៀបអំពីប្រព័ន្ធពន្ធដារនៅប្រទេសកម្ពុជា និងប្រទេសអាល្លឺម៉ង់ ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត អង្គប្រជុំបាន ពិនិត្យ និងសម្រេច រៀបចំសិក្ខាសាលាពាក់ព័ន្ធនឹងប្រធានបទខាងលើ នៅដំណាច់ខែ មីនា ឆ្នាំ ២០១៥ ខាងមុខនេះ នៅទីរួមខេត្តសៀមរាប ក្រោមការឧបត្ថម្ភរបស់    អង្គការ GIZ។

              

លេខាធិការដ្ឋានអមគណៈកម្មការទី២


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី