Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ដឹកនាំកិច្ចប្រជុំត្រៀមដំណើរទស្សនកិច្ចផ្លូវការ ទៅប្រទេសបារាំង និងប្រទេសប៊ែលហ្ស៊ិក

   ថ្ងៃទី 25 ខែតុសា ឆ្នាំ2024
com2-24-10-2014-1

កាលពីព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៤ វេលាម៉ោង ៨:៣០នាទី នៅសាលប្រជុំគណៈកម្មការទី២ អគារE វិមានព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ សមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធាន គណៈកម្មការទី២ នៃព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំត្រៀមដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូ ព្រឹទ្ធសភា ទៅប្រទេសបារាំង ដើម្បីសិក្សាឈ្វេងយល់អំពី «តួនាទីរបស់សមាជិកព្រឹទ្ធសភាបារាំងនៅតាមមូលដ្ឋាន» និងប្រទេសប៊ែលហ្ស៊ិក ដើម្បី «ពង្រឹងពង្រីកសហប្រតិបត្តិការព្រឹទ្ធសភាទាំងពីរកម្ពុជា-ប៊ែលហ្ស៊ិក»ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០១ ដល់ទី ០៩ ខែ តុលា ឆ្នាំ ២០១៤ខាងមុខនេះ ។

សមាសភាពចូលរួមក្នុងឱកាសនេះ រួមមាន ឯកឧត្តម ហុង សុខហួរ ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា តំណាងរបស់ ឯកឧត្តម យ៉ង់ សែម អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងតំណាងរបស់ ឯកឧត្តម ហុង ទូហាយ សមាជិកគណៈកម្មការទី៥ ព្រឹទ្ធសភា ព្រមទាំង មន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ។
គោលបំណងសំខាន់នៅក្នុងកិច្ចប្រជុំនេះ គឺដើម្បីបែងចែកតួនាទីភារកិច្ចជូនសមាជិកគណៈប្រតិភូព្រឹទ្ធសភា និងជម្រាបជូនអំពីកម្មវិធីការងារដែលត្រូវ បំពេញនៅប្រទេសបារាំង និងប្រទេសប៊ែលហ្ស៊ិក ។

(លេខាធិការដ្ឋានអមគណៈកម្មការទី២)



អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី