ឯកឧត្តមជា ជេដ្ឋដឹកនាំគណៈប្រតិភូជួបសន្ទនាការងារ ជាអង្គភាពសវនកម្មផ្ទៃក្នុងនៅឃុំHeppenheim
ថ្ងៃទី 23 ខែតុសា ឆ្នាំ2024
|
|
|
ក្នុងឱកាសបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់អំពី «ថវិកាឃុំ-សង្កាត់ និងសវនកម្មនៅឃុំ-សង្កាត់»នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីព្រឹកថ្ងៃទី ១៦ខែ តុលា ឆ្នាំ ២០១៤ វេលាម៉ោង ១០:០០សាលាឃុំ Heppenheim ស្ថិតក្នុងស្រុកBergstrasseឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូសមាជិកព្រឹទ្ធសភា និងអាជ្ញាធរ សវនកម្មជាតិ ជួបសន្ទនាការងារជាមួយ លោកGehardBecken Steinប្រធានផ្នែកត្រួតពិនិត្យថវិកាមូលដ្ឋាន, លោក Andreas Kaldschmidt ប្រធានសវនកម្មផ្ទៃក្នុងស្រុក Bergstrasseនិងសហការី។
សវនកម្មផ្ទៃក្នុងថ្នាក់ឃុំ-សង្កាត់ គឺជាសវនកម្មរបស់ថ្នាក់ស្រុក ដែលជាអ្នកផ្តល់យោបល់អនុលោមភាពលើគម្រោងផែនការថវិកាឃុំ-សង្កាត់ ដែលបានអនុម័តរួចហើយ ដោយក្រុមប្រឹក្សាថ្នាក់ស្រុក ចាប់ពីខែ មករា ដល់ខែ កុម្ភៈ នៃឆ្នាំនីមួយៗ ។ សវនកម្មផ្ទៃក្នុងថ្នាក់ឃុំ-សង្កាត់ ត្រួត ពិនិត្យតែទៅលើការសន្យាទិញកម្ចីរយៈពេលខ្លី និងកម្ចីវិនិយោគសាធារណៈតែប៉ុណ្ណោះ ក្នុងពេលខ្លះក៏មានជាអនុសាសន៍ និងដាក់ លក្ខខណ្ឌឲ្យថ្នាក់ឃុំ-សង្កាត់អនុវត្តផងដែរ ។
ក្នុងនាមគណៈប្រតិភូ ឯកឧត្តម ជា ជេដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការធ្វើបទបង្ហាញ របស់អង្គភាពសវនកម្មផ្ទៃក្នុង ព្រមទាំងបានចែករំលែកបទពិសោធន៍ការងារសវនកម្មផ្ទៃក្នុងជូនគណៈប្រតិភូសមាជិកព្រឹទ្ធសភា និងអាជ្ញាធរ សវនកម្មជាតិ ។
លេខាធិការដ្ឋានអមគណៈកម្មការទី២
អត្ថបទពាក់ព័ន្ធ