Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច នៅក្រសួងហិរញ្ញវត្ថុ នៃរដ្ឋ Hessen

   ថ្ងៃទី 18 ខែតុសា ឆ្នាំ2024
com2-17-10-2014-1 com2-17-10-2014-2
com2-17-10-2014-3

ក្នុងឱកាសបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់អំពី «ថវិកាឃុំ-សង្កាត់ និងសវនកម្មនៅឃុំ-សង្កាត់» នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីព្រឹក ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៤ វេលាម៉ោង ៩:០០ នៅទីស្តីការក្រសួងហិរញ្ញវត្ថុ នៃរដ្ឋ Hessen ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូសមាជិកព្រឹទ្ធសភា និងអាជ្ញាធរសវនកម្មជាតិ ចូលរួមពិធីធ្វើបទ បង្ហាញស្តីពី ទំនាក់ទំនងហិរញ្ញវត្ថុរវាងរដ្ឋ Hessen ជាមួយរដ្ឋបាលមូលដ្ឋាន ឧទ្ទេសនាមដោយ លោក Patrik Graucich ប្រធាននាយកដ្ឋាន ទទួលបន្ទុក ថវិកាថ្នាក់ក្រោមជាតិ និងសហការី។

លោក Patrik Graucich បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពសេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងទំនាក់ទំនងហិរញ្ញវត្ថុរវាងរដ្ឋ Hessen ជាមួយ រដ្ឋបាលមូលដ្ឋានចំណុះរដ្ឋ Hessen ជាពិសេស លោកបានសង្កត់ធ្ងន់ទៅលើថវិកាថ្នាក់ឃុំ-សង្កាត់ ។ លើសពីនេះ លោកក៏បាន ជម្រាបជូន លម្អិតអំពីដំណើរការរៀបចំផែនការថវិកា និងបែងចែកថវិកា ពីរដ្ឋសហព័ន្ធទៅរដ្ឋសហព័ន្ធ និងពីរដ្ឋបាលកណ្តាលទៅរដ្ឋ បាលមូលដ្ឋាន ព្រមទាំង ប្រភពនៃចំណូលពន្ធ និងការបែងចែកពន្ធនៅថ្នាក់ឃុំ-សង្កាត់ ។
ឯកឧត្តម ជា ជេដ្ឋ បានជម្រាបជូនខាងភាគីអាល្លឺម៉ង់ អំពីដំណើរការរៀបចំថវិកាថ្នាក់ក្រោមជាតិ ប្រព័ន្ធពន្ធ និងប្រភេទពន្ធរបស់កម្ពុជា ។ ក្នុងនាម គណៈប្រតិភូ ឯកឧត្តម ជា ជេដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការធ្វើបទបង្ហាញរបស់លោកប្រធាន នាយកដ្ឋានជូនគណៈប្រតិភូសមាជិកព្រឹទ្ធសភា និងអាជ្ញាធរសវនកម្មជាតិ ។

លេខាធិការដ្ឋានអមគណៈកម្មការទី២


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី