ឯកឧត្តម ជា ជេដ្ឋ ដឹកនាំគណៈប្រតិភូចូលរួមពិនិត្យដោយផ្ទាល់ កិច្ចប្រជុំក្រុមប្រឹក្សាស្រុក Bergstraße
ថ្ងៃទី 17 ខែតុសា ឆ្នាំ2024
ក្នុងឱកាសបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់អំពី «ថវិកាឃុំ-សង្កាត់ និងសវនកម្មនៅឃុំ-សង្កាត់» នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីរ សៀលថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៤ វេលាម៉ោង ១៦:០០ នៅសាលប្រជុំស្រុក Bergstraße នៃរដ្ឋ Hessen ឯកឧត្តម ជា ជេដ្ឋ សមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូសមាជិកព្រឹទ្ធសភា និងអាជ្ញាធរសវនកម្មជាតិ ចូលរួមពិនិត្យដោយ ផ្ទាល់កិច្ចប្រជុំក្រុមប្រឹក្សាស្រុក Bergstraße ។
មុនបើកកិច្ចប្រជុំគណៈប្រភូសមាជិកព្រឹទ្ធសភា និងអាជ្ញាធរសវនកម្មជាតិ ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក Gottfried Schneider ប្រធានក្រុមប្រឹក្សាស្រុក និងលោកÂ ភិបាលនៃគណៈអភិបាលស្រុក Bergstraße ។
ក្នុងកិច្ចប្រជុំបានពិនិត្យពិភាក្សា អំពីគម្រោងថវិកាឆ្នាំ ២០១៥-២០១៨ របស់ស្រុក Bergstraße ហើយគម្រោងផែនការថវិកានេះ នឹងប្រជុំពិនិត្យពិភាក្សា ជាបន្តទៀតក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៤ និងបន្តប្រជុំ ពិនិត្យពិភាក្សា និងអនុម័តចុងក្រោយនាពាក់កណ្តាលខែ ធ្នូ ឆ្នាំ ២០១៤មុននឹងបញ្ជូនទៅរដ្ឋបាល ថ្នាក់កណ្តាល ។
លេខាធិការដ្ឋានអមគណៈកម្មការទី២
អត្ថបទពាក់ព័ន្ធ