ឯកឧត្តមជា ជេដ្ឋដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច នៅតំបន់សេដ្ឋកិច្ច នៃទីក្រុង Frankfurt
ថ្ងៃទី 15 ខែតុសា ឆ្នាំ2024
ក្នុងឱកាសបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់អំពី «ថវិកាឃុំ-សង្កាត់ និងសវនកម្មនៅឃុំ-សង្កាត់»នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់កាលពីព្រឹកថ្ងៃទី ១១ខែ តុលា ឆ្នាំ ២០១៤ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូសមាជិកព្រឹទ្ធសភា និងអាជ្ញាធរសវនកម្មជាតិ បំពេញទស្សនកិច្ចតំបន់សេដ្ឋកិច្ចសំខាន់ៗ នៅទីក្រុង Frankfurt ស្ថិតក្នុងរដ្ឋHessen State នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។ទីក្រុង Frankfurtជាទីក្រុងសេដ្ឋកិច្ចធំជាងគេបំផុតរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ហើយក្នុងទីក្រុងនេះផងដែរ គណៈប្រតិភូបានទស្សនាគេហដ្ឋានចាស់ៗ ដែលបានសាងសង់ឡើងវិញបន្ទាប់ពីត្រូវបានបំផ្លិចបំផ្លាញកាលពីសម័យសង្គ្រាមលោកលើកទី២ ។
នារសៀលថ្ងៃដដែល គណៈប្រតិភូបានបន្តបំពេញទស្សនកិច្ច នៅស្រុកWeinheimដែលជាទីតាំងប្រវត្តិសាស្រ្តមួយ និងជាកន្លែងដាំផ្លែទំពាំងបាយជូ និងផលិតស្រាទំពាំងបាយជូដ៏ល្បីនៅអាល្លឺម៉ង់ ដែលមានប្រវត្តិរាប់រយឆ្នាំកន្លងមកហើយ ។ ក្នុងឱកាសនោះ គណៈប្រតិភូត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី លោកស្រី Maria Zimmerman ប្រធានមន្ទីរទេសចរណ៍ នៃស្រុក Weinheim ។
លេខាធិការដ្ឋានអមគណៈកម្មការទី២
អត្ថបទពាក់ព័ន្ធ