Responsive image
  
ឯកឧត្តមជា ជេដ្ឋដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច ទៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

   ថ្ងៃទី 15 ខែតុសា ឆ្នាំ2024
com2_14_10_2014_1

កាលពីរាត្រីថ្ងៃទី ០៨ខែ តុលា ឆ្នាំ ២០១៤ វេលាម៉ោង ២០:២៥នាទីនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញឯកឧត្តម ជា ជេដ្ឋ សមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភាបានដឹកនាំគណៈប្រតិភូសមាជិកព្រឹទ្ធសភា និងអាជ្ញាធរសវនកម្ម ជាតិបំពេញទស្សនកិច្ចសិក្សានៅទីក្រុង Darmstadt, Heppenheim, Wiesbaden ស្ថិតក្នុងរដ្ឋហេសសិន (Hessen State)នៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី ០៨ ដល់ទី ១៧ ខែ តុលា ឆ្នាំ ២០១៤ ក្នុងគោលបំណងសិក្សាឈ្វេងយល់អំពី «ថវិកាឃុំ-សង្កាត់ និងសវនកម្ម នៅឃុំ-សង្កាត់»ក្រោមការឧបត្ថម្ភរបស់គម្រោង GIZ គាំទ្រអាជ្ញាធរសវនកម្មជាតិ (GIZ-NAA)
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនៃសា្ថប័នទាំងពីរនឹងជួបសន្ទនាការងារជាមួយថ្នាក់ដឹកនាំឃុំ តុលាការសវនកម្ម និងក្រសួងហិរញ្ញវត្ថុ នៃរដ្ឋហេសសិន ព្រមទាំងទស្សនាទីកន្លែងប្រវត្តិសាស្រ្តសំខាន់ៗមួយចំនួនផងដែរ ។

លេខាធិការដ្ឋានអមគណៈកម្មការទី២


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី