ឯកឧត្តមជា ជេដ្ឋដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច នៅតុលាការសវនកម្ម នៃរដ្ឋហេសសិន
ថ្ងៃទី 15 ខែតុសា ឆ្នាំ2024
ក្រោមការឧបត្ថម្ភរបស់គម្រោង GIZគណៈប្រតិភូសមាជិកព្រឹទ្ធសភា និងអាជ្ញាធរសវនកម្មជាតិ ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ សមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់អំពី «ថវិកាឃុំ-សង្កាត់ និងសវនកម្មនៅឃុំ-សង្កាត់»នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។
កាលពីព្រឹកថ្ងៃទី ១០ខែ តុលា ឆ្នាំ ២០១៤ វេលាម៉ោង ៩:០០ គណៈប្រតិភូបានជួបសន្ទនា ការងារជាមួយតុលាការសវនកម្ម នៅរដ្ឋ ហេសសិន (Hessen State) នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។ ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិតReinhard H. Cunyអគ្គសវនកររង និងឯកឧត្តម បណ្ឌិត Ralf Siegសវនករជាន់ខ្ពស់ ទទួលបន្ទុកសវនកម្មរដ្ឋបាលមូលដ្ឋាន (ឃុំ-សង្កាត់) បានជម្រាបជូនគណៈប្រតិភូអំពី រចនាសម្ព័ន្ធ តួនាទី និងភារកិច្ច នៃអង្គភាពសវនកម្មរបស់រដ្ឋហេសិន ដែលបានអនុវត្តការងារផ្តោតលើគោលការណ៍សំខាន់ៗបីគឺ ភាពស្រប ច្បាប់ អនុវត្តការងារចំគោលដៅ និងការសន្សំសំចៃ ។
បន្ថែមលើនេះ ឯកឧត្តមទាំងពីរក៏បានជម្រាប់ជូនអំពីការធ្វើសវនកម្ម និងរៀបចំថវិកានៅថ្នាក់ឃុំ-សង្កាត់ ដែលរចនាសម្ព័ន្ធថ្នាក់ឃុំ-សង្កាត់ នេះមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។ លទ្ធផលនៃការធ្វើសវនកម្ម ដើម្បីឲ្យអង្គភាពរងសវនកម្មបាន ឈ្វេង យល់កាន់តែស៊ីជម្រៅអំពីការអនុវត្តថវិការបស់ខ្លួនកន្លងមក និងទទួលបាននូវអនុសាសន៍ពីអង្គភាពសវនកម្មព្រមទាំងជាលទ្ធផលសម្រាប់ ការប្រៀបធៀបដើម្បីឲ្យអ្នកផ្សេងទៀតយកអនុសាសន៍ទាំង នេះ ទៅអនុវត្តតាម ។
ក្នុងនាមគណៈប្រតិភូឯកឧត្តម ជា ជេដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បទបង្ហាញរបស់អង្គភាពសវនកម្មនៃរដ្ឋហេសសិន ដែលអនុញ្ញាតឲ្យគណៈប្រតិភូបានឈ្វេងយល់អំពីបទពិសោធន៍ការងារ និងបញ្ហាប្រឈម នៃការធ្វើសវនកម្មនៅថ្នាក់ក្រោមជាតិជាពិសេស នៅ ថ្នាក់ឃុំ-សង្កាត់ ។
លេខាធិការដ្ឋានអមគណៈកម្មការទី២
អត្ថបទពាក់ព័ន្ធ