Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ដឹកនាំកិច្ចប្រជុំត្រៀមដំណើរទស្សនកិច្ច ទៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

   ថ្ងៃទី 6 ខែតុសា ឆ្នាំ2024
com2_5_10_2014_1 com2_5_10_2014_2
com2_5_10_2014_3

កាលពីព្រឹកថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៤ វេលាម៉ោង ៨:០០ នៅសាលប្រជុំពិសេសព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានដឹកនាំ កិច្ចប្រជុំត្រៀម ដំណើរទស្សនកិច្ច សិក្សាទៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី ០៨ ដល់ទី ១៧ ខែ តុលា ឆ្នាំ ២០១៤ ដើម្បីសិក្សាឈ្វេងយល់អំពី «ថវិកាឃុំ-សង្កាត់ និងសវនកម្មនៅឃុំ-សង្កាត់» ក្រោមការ ឧបត្ថម្ភរបស់គម្រោង GIZ គាំទ្រអាជ្ញាធរសវនកម្មជាតិ (GIZ-NAA) ។ ក្នុងដំណើរទស្សនកិច្ចសិក្សានេះ មានការចូលរួមពីគណៈប្រតិភូសមាជិកព្រឹទ្ធសភា និងអាជ្ញាធរសវនកម្មជាតិ ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ។
ក្នុងកិច្ចប្រជុំត្រៀមដំណើរទស្សនកិច្ចនេះ មានការធ្វើបទបង្ហាញរបស់ ឯកឧត្តម បណ្ឌិត    អ៊ុក​សារាវុធ អគ្គលេខាធិការ នៃ អាជ្ញាធរសវនកម្មជាតិ ស្តីពីប្រព័ន្ធពន្ធដារនៅប្រទេសកម្ពុជា ដោយផ្តោតសំខាន់ លើថ្នាក់ក្រោមជាតិ និង លោក Juergen Lehmberg ប្រធានគម្រោង GIZ-NAA ស្តីពីប្រព័ន្ធពន្ធដារនៅប្រទេសអាល្លឺម៉ង់ និងលទ្ធភាពនៃការយកពន្ធ និងបែងចែក ពន្ធពីថ្នាក់សហព័ន្ធ ទៅរដ្ឋសហព័ន្ធ និងពីរដ្ឋសហព័ន្ធទៅរដ្ឋសហព័ន្ធ   មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ប្រធានបានជម្រាបជូន គណៈប្រតិភូអំពីការងារពាក់ព័ន្ធ ខ្លឹមសារ និងពិធីការ ដើម្បីឲ្យដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅបានរលូន និងទទួលបាន លទ្ធផលល្អប្រសើរ ។

លេខាធិការដ្ឋានអមគណៈកម្មការទី២


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី