Responsive image
  
ឯកឧត្តម ជា ជេដ្ឋអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អណ្តូងទឹកស្អាត

   ថ្ងៃទី 4 ខែតុសា ឆ្នាំ2024
com2_03_10_2014_1 com2_03_10_2014_2
com2_03_10_2014_3 com2_03_10_2014_4
com2_03_10_2014_5 com2_03_10_2014_6

កាលពីព្រឹកថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ វេលាម៉ោង ៩:០០ឯកឧត្តម ជា ជេដ្ឋប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានី ភ្នំពេញ) និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភាបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អណ្តូងទឹកស្អាតចំនួន ០២ កន្លែង ស្ថិតក្នុងភូមិបឹងខ្នំ និង ភូមិតាស្គរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញដែលជាអំណោយរបស់វិទ្យាស្ថានសន្ទនាមេគង្គ (MDI) ។
ក្នុងឱកាសសម្ពោធនេះ មានការចូលរួមពីថ្នាក់ដឹកនាំសាលាខណ្ឌ សង្កាត់ លោកនាយកប្រតិបត្តិវិទ្យាស្ថានសន្ទនាមេគង្គ (MDI) និងសហការី ព្រមទាំងប្រជាពលរដ្ឋទាំងពីរភូមិសរុបចំនួន ១៥០ នាក់ ។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោកស្រីចៅសង្កាត់ និងមតិរបស់លោកនាយក MDIឯកឧត្តម ជា ជេដ្ឋបានពាំនាំការសួរសុខទុក្ខពី ថ្នាក់ដឹកនាំព្រឹទ្ធសភា និងជួយជម្រុញឲ្យប្រជាពលរដ្ឋ ចេះថែរក្សាសុខភាពតាមរយៈការប្រើប្រាស់ទឹកស្អាត ។ លើសពីនេះ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រៅចំពោះ MDI ដែលបានផ្តល់អំណោយមនុស្សធម៌ជាអណ្តូងទឹកស្អាតចំនួនពីរនាពេលនេះ និងបាន សំណូមពរ ឲ្យ MDIបន្តជួយផ្តល់អំណោយមនុស្សធម៌ ក្នុងគោលបំណងជួយកាត់បន្ថយភាពក្រីក្រក្នុងរាជធានីភ្នំពេញ ។ជាបន្ត គណៈអធិបតីបានចែក អំណោយជាសំលៀកបំពាក់ដល់ប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់ ។

(អត្ថបទលេខាធិការដ្ឋានអម គ.២ និងរូបភាពនាយកដ្ឋានព័ត៌មាន)


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី