ឯកឧត្តម ជា ជេដ្ឋ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការទី២ព្រឹទ្ធសភា
ថ្ងៃទី 2 ខែតុសា ឆ្នាំ2024
កាលពីព្រឹកថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៤ វេលាម៉ោង ៨:៣០នាទី នៅសាលប្រជុំ គណៈកម្មការទី២ អគារ «E» វិមានព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការ អចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២នៃព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដោយមានការចូលរួមពី លោកជំទាវអនុប្រធាន ឯកឧត្តមលេខាធិការ និងមន្រ្តីលេខាធិការដ្ឋានអម គណៈកម្មការទី២ព្រឹទ្ធសភា ។
ក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធាន បានជូនព័ត៌មានថា ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា ឯកឧត្តមប្រធាន នឹងដឹកនាំ គណៈប្រតិភូសមាជិកព្រឹទ្ធសភាបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់សិក្សាឈ្វេងយល់អំពី «ថវិកាឃុំ/សង្កាត់ និងសវនកម្ម នៅឃុំ/សង្កាត់», នៅព្រឹទ្ធសភាបារាំងសិក្សាឈ្វេងយល់អំពី «តួនាទីរបស់សមាជិកព្រឹទ្ធសភាបារាំងនៅតាមមូលដ្ឋាន» និងនៅព្រឹទ្ធសភាប៊ែលហ្ស៊ិក សិក្សាឈ្វេងយល់អំពី «តួនាទីរបស់សមាជិកព្រឹទ្ធសភានៅក្នុងគណៈកម្មការជំនាញ» ដែលនឹងប្រព្រឹត្តទៅក្នុងអំឡុងខែ តុលា និង វិច្ឆិកា ឆ្នាំ ២០១៤ ខាងមុខនេះ ។
អង្គប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេច ដកថវិកាទំនាក់ទំនងអន្តរជាតិរបស់គណៈកម្មការសម្រាប់ឧបត្ថម្ភជូនសមាសភាពចូលរួមដំណើរទស្សនកិច្ច ខាងលើ និងទិញវត្ថុអនុស្សាវរីយ៍ ។
លេខាធិការដ្ឋានអមគណៈកម្មការទី២
អត្ថបទពាក់ព័ន្ធ