Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ជួបសំណោះសំណាល ជាមួយភរិយាអតីតសមាជិកព្រឹទ្ធសភា នីតិកាលទី១

   ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ2024
com2-10-09-2014-1 com2-10-09-2014-2

កាលព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៤ វេលាម៉ោង ៨:០០ នៅសាលប្រជុំគណៈកម្មការទី២ អគារ «E» វិមានព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ សមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍ និង ជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានជួបសំណោះសំណាល និងសាកសួរសុខទុក្ខលោកជំទាវ ពិន រើន ជាភរិយា ឯកឧត្តម អ៊ុង ស៊ីម អតីតសមាជិកព្រឹទ្ធសភា នីតិកាលទី១ និងកូនប្រុសស្រីរបស់គាត់ ។
លោកជំទាវ ពិន រើន បានជម្រាបជូនថា បន្ទាប់ពីបានសម្រាកព្យាបាលជម្ងឺជាច្រើនឆ្នាំ ឯកឧត្តម អ៊ុង ស៊ីម បានទទួលមរណភាពកាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ដោយរោគាពាធ ក្នុងជន្មាយុ ៦៣ឆ្នាំ នៅគេហដ្ឋានរបស់ឯកឧត្តម ស្ថិតក្នុងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ឯកឧត្តមប្រធាន ទើបតែបានទទួលដំណឹងអំពីមរណភាពរបស់ ឯកឧត្តម អ៊ុង ស៊ីម កាលពីពេលថ្មីៗនេះ ហើយបានមានប្រសាសន៍សាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ប្រកបដោយសេចក្តីសោកស្តាយអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារសព ព្រមទាំងសូមបួងសួងចំពោះ វិញ្ញាណក្ខន្ធសព សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងនាមគណៈកម្មការទី២ព្រឹទ្ធសភា និងក្នុងនាមឯកឧត្តមប្រធានផ្ទាល់ បានផ្តល់ថវិកាចំនួន ៣៤០.០០០៛ (សាមសិបបួនម៉ឺនរៀល) ជូនលោកជំទាវ និងកូនៗ ផងដែរ ។

(លេខាធិការដ្ឋានអមគណៈកម្មការទី២)


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី