នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភាដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប្រាក់ សុខ អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង០១:៤០នាទីរសៀល ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោធគាពាធ៕
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន