ឯកឧត្តម ជា ជេដ្ឋ ប្រជុំការងារត្រៀមរៀបចំសិក្ខាសាលា នៅខេត្តសៀមរាប
ថ្ងៃទី 18 ខែកក្កដា ឆ្នាំ2024
|
កាលពីព្រឹកថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៤ វេលាម៉ោង ៩:០០ នៅសាលប្រជុំគណៈកម្មការទី២ អគារ «E» វិមានព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានប្រជុំការងារជាមួយ ឯកឧត្តម បណ្ឌិត អ៊ុក សារាវុធ អគ្គលេខាធិការ នៃអាជ្ញាធរសវនកម្មជាតិ និង លោក បណ្ឌិត សុខ ស៊ីណា ទីប្រឹក្សាហិរញ្ញវត្ថុសាធារណៈ នៃគម្រោង GIZ គាំទ្រអាជ្ញាធរសវនកម្មជាតិ (GIZ-NAA) ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំសិក្ខាសាលាស្តីពី «ទ្រឹស្តីនៃពន្ធ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៤ នៅសណ្ឋាគារសុខាល័យ អង្គរ ខេត្តសៀមរាប ។
កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេច ទៅលើការរៀបចំមធ្យោបាយធ្វើដំណើរសម្រាប់ ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ, ទីកន្លែងរៀបចំសិក្ខាសាលា, ការហូបចុក និងស្នាក់នៅសម្រាប់អ្នកចូលរួមទាំងអស់ ។ បន្ថែមលើនេះ កិច្ចប្រជុំក៏បានពិនិត្យ ពិភាក្សាអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចសិក្សាទៅប្រទេសអាល្លឺម៉ង់ ដើម្បីសិក្សាឈ្វេងយល់អំពីការរៀបចំ និងការអនុវត្តថវិកាថ្នាក់ឃុំ ការបែងចែកចំណូលពន្ធដារ និងការធ្វើសវនកម្មថ្នាក់ឃុំ ដែលគ្រោងប្រព្រឹត្តទៅនាដើមខែ តុលា ឆ្នាំ ២០១៤ ខាងមុខនេះ ដោយមានសមាសភាពអញ្ជើញចូលរួមមកពីគណៈកម្មការទី២ នៃព្រឹទ្ធសភា និងរដ្ឋសភា និងអាជ្ញាធរសវនកម្ម ជាតិ ។
(អត្ថបទ : លេខាធិការដ្ឋានអម គ.២, រូបភាព : ន.ព័ត៌មានវិទ្យា)
អត្ថបទពាក់ព័ន្ធ