Responsive image
  
ឯកឧត្តមជាជេដ្ឋបន្តដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច នៅសភាកាណាដា

   ថ្ងៃទី 13 ខែកក្កដា ឆ្នាំ2024

alt

alt
alt

កាលពីរសៀលថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៤គណៈប្រតិភូសមាជិកព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភាដោយមានការចូលរួមពីឯកឧត្តម ហុង សុខហួរ សមាជិកព្រឹទ្ធសភា និង លោក គឹមយាត ដារ៉ារិទ្ធ នាយកប្រតិបត្តិ នៃវិទ្យាស្ថានសភាកម្ពុជា (PIC)អមដោយមន្រ្តីជំនួយការចំនួន ០២រូបបានបន្តធ្វើការសិក្សាឈ្វេងយល់អំពី «ក្រមសីលធម៌សភា និងច្បាប់ប្រេងកាត និងឧស្ម័ន» នៅមជ្ឈមណ្ឌលស្រាវជ្រាវប្រចាំ នៅបណ្ណាល័យសភាកាណាដា។ គណៈប្រតិភូបានជួបសន្ទនាការងារជាមួយលោក MacusPistor អគ្គនាយកទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ធនធាន និងកិច្ចការអន្តរជាតិ,លោក Maxime OlivierThibodeauនិងលោក André Barnesអ្នកវិភាគផ្នែកកិច្ចការរដ្ឋធម្មនុញ្ញ និងសភា,លោកស្រី MilanaSimikian និងលោក Jean-Luc Bourdagesអ្នកវិភាគផ្នែកធនធានធម្មជាតិ និងបរិស្ថាន។
ជាបន្ត គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយលោកស្រី Lyse Ricardទីប្រឹក្សាសភាទទួលបន្ទុកក្រមសីលធម៌ ដោយទទួលបាន លទ្ធផលការងារដូចខាងក្រោម ៖

១.បទដ្ឋានច្បាប់គ្រប់គ្រងទំនាស់ផលប្រយោជន៍ក្នុងក្របខ័ណ្ឌរដ្ឋសហព័ន្ធដែលមានច្បាប់០៣សំខាន់គឺ (១).ច្បាប់ស្តីពីក្រមសីលធម៌ សម្រាប់គណៈរដ្ឋមន្ត្រី និងមន្ត្រីសាធារណៈជាន់ខ្ពស់ (២).ក្រមសីលធម៌ស្តីពីទំនាស់ផលប្រយោជន៍សម្រាប់រដ្ឋសភា និង (៣).ក្រមសីល ធម៌ស្តីពីទំនាស់ផលប្រយោជន៍សម្រាប់ សមាជិកព្រឹទ្ធសភា ។
២.អ្នកតាមដានឯករាជ្យ ០២ រូប ៖
– ស្នងការនៃទំនាស់ផលប្រយោជន៍ និងក្រមសីលធម៌ (ចំពោះគណៈរដ្ឋមន្ត្រី និងមន្ត្រីសាធារណៈជាន់ខ្ពស់)
– ទីប្រឹក្សាសភាទទួលបន្ទុកក្រមសីលធម៌ (សម្រាប់ព្រឹទ្ធសភា) ។
៣.បទដ្ឋានច្បាប់ក្នុងការគ្រប់គ្រងធនធានប្រេងកាត និងឧស្ម័ន នៅប្រទេសកាណាដា ដែលផ្តោតសំខាន់លើលិខិតបទដ្ឋានពាក់ព័ន្ធ និងការវិនិយោគនិងរបបពន្ធព្រមទាំងច្បាប់និងបទដ្ឋាននានាស្តីពីការការពារបរិស្ថានព្រមទាំងវិធានទាក់ទងនឹងការទទួលខុសត្រូវនានាទាំង
ផ្នែកបរិស្ថានសុខភាពនិងសុវត្ថិភាពការងារ។

ឆ្លងតាមការសិក្សាឈ្វេងយល់នូវប្រធានបទទាំងពីរនេះ គណៈប្រតិភូសមាជិកព្រឹទ្ធសភាទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត សម្រាប់ ជាមូលដ្ឋានក្នុងការសិក្សាអំពីក្រមសីលធម៌ ក៏ដូចជាច្បាប់ពន្ធលើប្រេងកាតនិងឧស្ម័ន។

(លេខាធិការដ្ឋានអមគណៈកម្មការទី២)



អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី