ឯកឧត្តម ជា ជេដ្ឋ ចេញដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា
ថ្ងៃទី 5 ខែកក្កដា ឆ្នាំ2024
ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា កាលពីរាត្រីថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៤ វេលាម៉ោង ២៣:២០នាទី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈ កម្មការទី២ នៃព្រឹទ្ធសភា អម ដោយមន្រ្តីជំនួយការចំនួន ០២រូប បានចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី ០៣ ដល់ទី ១៣ ខែ កក្កដា ឆ្នាំ ២០១៤ នៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រធាន នឹងចូលរួមមហាសន្និបាតនៃអង្គការសភាប្រើប្រាស់ភាសាបារាំង(APF) លើកទី៤០ និងបន្តដឹកនាំគណៈប្រតិភូព្រឹទ្ធសភាបំពេញទស្សកិច្ចសិក្សាឈ្វេងយល់អំពី «ក្រមសីលធម៌សមាជិកសភា» និង «ការគ្រប់គ្រង ចំណូលពីប្រេង និងឧស្ម័នធម្មជាតិ» ដែលដំណើរទស្សនកិច្ចបន្តនេះ ក្រោមការគាំទ្ររបស់វិទ្យាស្ថាសភាកម្ពុជា (PIC) ។
(លេខាធិការដ្ឋានអមគណៈកម្មការទី២)
អត្ថបទពាក់ព័ន្ធ