ឯកឧត្តម ជា ជេដ្ឋ អញ្ជើញជាអធិបតីក្នុងបទបង្ហាញ ត្រៀមដំណើរទស្សនកិច្ចផ្លូវការ ទៅប្រទេសកាណាដា
ថ្ងៃទី 1 ខែកក្កដា ឆ្នាំ2024
កាលពីព្រឹកថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៤ វេលាម៉ោង ៨:៣០នាទី នៅសាលប្រជុំគណៈកម្មការទី២ អគារE វិមានព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីធ្វើបទបង្ហាញត្រៀម ដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតនៃអង្គការសភាប្រើប្រាស់ភាសាបារាំង(APF) លើកទី៤០ និងបន្តសិក្សាឈ្វេងយល់អំពី «ក្រមសីលធម៌សមាជិកសភា» និង «ការគ្រប់គ្រងចំណូលពីប្រេង និងឧស្ម័នធម្មជាតិ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៣ ដល់ទី ១៣ ខែ កក្កដា ឆ្នាំ ២០១៤ ខាងមុខនេះÂ Â នៅទីក្រុងអូតាវ៉ា ប្រទេសកាណាដាÂ ។
សមាសភាពចូលរួមក្នុងឱកាសនេះ រួមមាន ឯកឧត្តម ឈួន ឡេង លេខាធិការគណៈកម្មការទី២ និង លោក គឹមយាត ដារ៉ារិទ្ធ នាយកប្រតិបត្តិ នៃវិទ្យាស្ថានសភាកម្ពុជា (PIC) ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ។ បទបង្ហាញខាងលើនេះ បានសិក្សាស្រាវជ្រាវ និងធ្វើបទបង្ហាញដោយមន្រ្តីស្រាវជ្រាវជាន់ខ្ពស់ PIC ។
បន្ទាប់ពីបញ្ចប់បទបង្ហាញ ដើម្បីជាមូលដ្ឋានក្នុងការសិក្សាស្រាវជ្រាវពាក់ព័ន្ធថវិកាជាតិ ឯកឧត្តម ជា ជេដ្ឋ បានផ្តល់ជូនវិទ្យាស្ថានសភាកម្ពុជា (PIC) នូវសៀវភៅស្តីអំពី ការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៤ ដែលមានចំនួន ៦ ភាគ ។
រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទៈ(លេខាធិការដ្ឋានអមគណៈកម្មការទី២)
អត្ថបទពាក់ព័ន្ធ