Responsive image
  
ឯកឧត្តម ជា ជេដ្ឋ អញ្ជើញជាអធិបតីក្នុងបទបង្ហាញ ស្តីពីការសិក្សាឈ្វេងយល់អំពីសេចក្តីព្រាងច្បាប់ ស្តីពីការធានារ៉ាប់រង

   ថ្ងៃទី 28 ខែមិថុនា ឆ្នាំ2024
com2_27-06-2014-1 com2_27-06-2014-2
com2_27-06-2014-3

កាលពីព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៤ វេលាម៉ោង ៨:៣០នាទី នៅសាលប្រជុំគណៈកម្មការទី២ អគារE វិមានព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីធ្វើបទបង្ហាញ

ស្តីពី «ការសិក្សាប្រៀបធៀប សេចក្តីព្រាងច្បាប់ស្តីពីការធានារ៉ាប់រងឆ្នាំ ២០០០ និងឆ្នាំ ២០១៤» ដោយមានការចូលរួមពី លោកជំទាវ ឡាក់ អូន អនុប្រធានគណៈកម្មការ, ឯកឧត្តម ឈួន ឡេង លេខាធិការគណៈកម្មការ, មន្រ្តីលេខាធិការដ្ឋានអមគណៈកម្មការ និងមន្រ្តីពាក់ព័ន្ធ ចំណុះអគ្គនាយកដ្ឋាន សេវាច្បាប់ និងសមូហភាពដែនដី ព្រមទាំងមន្រ្តីវិទ្យាស្ថានសភាកម្ពុជា (PIC) ។ បទបង្ហាញត្រូវបានសិក្សាស្រាវជ្រាវដោយ PIC និងធ្វើបទបង្ហាញដោយ លោក សុទ្ធ សាងបុណ្យ មន្រ្តីស្រាវជ្រាវជាន់ខ្ពស់ ។

បទបង្ហាញក្នុងឱកាសនេះ បានឆ្លុះបញ្ចាំងអំពីសញ្ញាណនៃច្បាប់ស្តីពីការធានារ៉ាប់រង (ឆ្នាំ ២០០០) និងសេចក្តីព្រាងច្បាប់ស្តីពីការធានារ៉ាប់រងថ្មី (ឆ្នាំ ២០១៤) និងភាពខុសគ្នារវាងច្បាប់ជាធរមាន និងសេចក្តីព្រាងច្បាប់ថ្មី ព្រមទាំងបានលើកឡើងអំពីកិច្ចការដែលរាជរដ្ឋាភិបាលត្រូវរៀបចំបន្ត បន្ទាប់ពី សេចក្តីព្រាងច្បាប់ថ្មីនេះចូលជាធរមាន ។ លើសពីនេះទៀត បទបង្ហាញក៏បានលើកឡើងផងដែរ អំពីសំណួរ និងចម្ងល់មួយចំនួន ដែលពាក់ព័ន្ធទៅនឹង បញ្ញត្តិករ ប្រតិបត្តិករ និងអតិថិជន (អ្នកប្រើប្រាស់សេវាធានារ៉ាប់រង) ។

(លេខាធិការដ្ឋានអមគណៈកម្មការទី២)


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី