ឯកឧត្តមជា ជេដ្ឋ ប្រជុំការងារជាមួយតំណាងគម្រោង GIZ តំបន់
ថ្ងៃទី 11 ខែមិថុនា ឆ្នាំ2024
កាលពីព្រឹកថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៤ វេលាម៉ោង ១០:៣០នាទី នៅសាលប្រជុំគណៈកម្មការទី២ អគារ«E» វិមានព្រឹទ្ធសភាឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា និង លោកជំទាវ លី គឹមលៀង លេខាធិការគណៈកម្មការទី២ នៃរដ្ឋសភា បានជួបប្រជុំការងារជាមួយក្រុមត្រួតពិនិត្យ (PPR)ដឹកនាំដោយ លោកAlexander Beetzប្រធានគម្រោងសវនកម្មកំពូលអាស៊ាន (ASEANSAI Project)ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោង GIZ នៃប្រទេសអាល្លឺម៉ង់ ដែលបានជួយគាំទ្រដល់គណៈកម្មការទី២ នៃសភាទាំងពីរកន្លងមក ។
ឯកឧត្តម ជា ជេដ្ឋនិង លោកជំទាវ លី គឹមលៀង បានជម្រាបជូន លោកAlexander Beetz អំពីលទ្ធផលការងារដែលគម្រោង GIZ បានគាំទ្រដល់គណៈកម្មការទី២ នៃព្រឹទ្ធសភា និងរដ្ឋសភា កន្លងមក ដូចជាការរៀបចំសិក្ខាសាលា កិច្ចប្រជុំពិភាក្សា និងដំណើរទស្សនកិច្ចសិក្សានៅប្រទេសអាល្លឺម៉ង់ ក្នុងគោលបំណងពង្រឹងសមត្ថភាព និងចែករំលែកចំណេះដឹងបទពិសោធន៍ការងារពាក់ព័ន្ធសវនកម្ម និងការប្រមូលចំណូល និងការអនុវត្តថវិកាថ្នាក់ក្រោមជាតិ ព្រមទាំងទិសដៅបន្ត ។ ដំណើរការនេះ បានអនុវត្តតាមសេចក្តីប្រកាសរួម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងអាជ្ញាធរសវនកម្មជាតិ ។
ទន្ទឹមនេះ ឯកឧត្តម ជា ជេដ្ឋ បានសំណូមពរឲ្យគម្រោងសវនកម្មកំពូលអាស៊ានបន្តគាំទ្រដល់ស្ថាប័នទាំងបីបន្តពីគម្រោង GIZ គាំទ្រអាជ្ញាធរសវនកម្មជាតិ(GIZ-NAA) ទៅលើការជួយពង្រឹងសមត្ថភាពសមាជិកសភា មន្រ្តីជំនួយការគណៈកម្មការ និងបង្កើនកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងបីតាមរយៈការរៀបចំសិក្ខាសាលា កិច្ចប្រជុំពិភាក្សា និងទស្សនកិច្ចសិក្សាក្រៅប្រទេសផងដែរ ។
ជាការឆ្លើយតប លោកAlexander Beetzបានបញ្ជាក់ជូនឯកឧត្តម ជា ជេដ្ឋថា៖
១- បន្តជួយគាំទ្រ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងបីជាបន្តទៀត។
២- ពង្រឹងសមត្ថភាពសមាជិកព្រឹទ្ធសភាសមាជិករដ្ឋសភាមន្រ្តីជំនួយការគណៈកម្មការ
ទី២និងមន្រ្តីអគ្គលេខាធិការដ្ឋានលើការងារសវនកម្មត្រួតពិនិត្យថវិកានិងហិរញ្ញវត្ថុ
សាធារណៈ។
៣- រៀបចំទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកជាមួយប្រទេសក្នុង
តំបន់អាស៊ានអំពីបទពិសោធន៍កន្លងមកនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នព្រឹទ្ធសភារដ្ឋសភានិងអាជ្ញាធរសវនកម្មជាតិ។
(លេខាធិការដ្ឋានអមគណៈកម្មការទី២)
//
អត្ថបទពាក់ព័ន្ធ