Responsive image
  
គណៈកម្មការទី២ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សា លើសេចក្តីព្រាងច្បាប់ជាមួយតំណាងរាជរដ្ឋាភិបាល

   ថ្ងៃទី 28 ខែឧសភា ឆ្នាំ2024
cm2-27-05-2014-1
cm2-27-05-2014-2 cm2-27-05-2014-3

កាលព្រឹកថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៤វេលាម៉ោង ៨:៣០នាទីនៅសាលប្រជុំពិសេសព្រឹទ្ធសភាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា(គណៈកម្មការទី២) បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនបីគឺ (១)សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីគយ (២)សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការសុំចូលរួមជាភាគីហត្ថលេខីរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសារនៃវិសោធនកម្មលើអនុសញ្ញាអន្តរជាតិ ស្តីពី សាមញ្ញកម្ម និងសុខដុមនីយកម្មនីតិវិធីគយ និង(៣)សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើលិខិតសន្យាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ស៊ីធីលុម អេសអេ សម្រាប់គម្រោងវិនិយោគសាងសង់ ផ្ទេរ និងសហប្រតិបត្តិការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេវាបំភ្លឺសាធារណៈនៅរាជធានីភ្នំពេញដោយមានការចូលរួមពីឯកឧត្តម បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ដែលជាតំណាងរាជរដ្ឋាភិបាល និងតំណាងសាលារាជធានីភ្នំពេញក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា ។ ក្នុងកិច្ចប្រជុំនេះឯកឧត្តម បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានបំភ្លឺយ៉ាងក្បោះក្បាយអំពីគោលបំណង ផលប្រយោជន៍ និងទិសដៅនៃសេចក្តីព្រាងច្បាប់ទាំងបីខាងលើព្រមទាំងបានបកស្រាយរាល់ចម្ងល់របស់គណៈកម្មការផងដែរ ។ ក្រោយពីបានប្រជុំពិនិត្យពិភាក្សា គណៈកម្មការទី២ព្រឹទ្ធសភា បានអនុម័តដោយសម្លេងឯកច្ឆន្ទ បញ្ជូនសេចក្តីព្រាងច្បាប់ទាំងបីនេះ ចូលក្នុងរបៀបវារៈប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៤ខាងមុខនេះ ។

រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
ខ្លឹមសារ ៖លេខាធិការដ្ឋានអមគណៈកម្មការទី២


//


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី