Responsive image
  
គណៈប្រតិភូអន្តរគណៈកម្មការព្រឹទ្ធសភា ចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ-សង្កាត់ នៅខេត្តឧត្តរមានជ័យ

   ថ្ងៃទី 7 ខែមេសា ឆ្នាំ2024

com2_04_04_2013_1 com2_04_04_2013_2
កាលពីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣ គណៈប្រតិភូអន្តរគណៈកម្មការព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ-សង្កាត់ នៅខេត្តឧត្តរមានជ័យ ដើម្បីឈ្វេងយល់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីភាពងាយស្រួល ការលំបាក និងសំណូមពរលើការរៀបចំកសាងថវិកាថ្នាក់ក្រោមជាតិ និងការប្រមូល និងចាត់ចែងចំណាយ ការធ្វើផែនការ និងការអនុវត្តផែនការអភិវឌ្ឍឃុំ-សង្កាត់ និងផែនការសមាហរណកម្មថ្នាក់ក្រុង ស្រុក ការធ្វើផែនការ និងការអនុវត្តផែនការហិរញ្ញវត្ថុ និងការប្រមូលចំណូល ការធ្វើលទ្ធកម្មសាធារណៈ ការងាររដ្ឋបាល និងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៃក្រុមប្រឹក្សាគ្រប់ថ្នាក់៕ អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន

អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី