Responsive image
  
សកម្មភាពរបស់គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣

   ថ្ងៃទី 25 ខែមីនា ឆ្នាំ2024
com2_25_03_2013
គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជាជេដ្ឋប្រធានគណៈកម្មការ រួមជាមួយគណៈ- កម្មការទី២រដ្ឋសភានិងអាជ្ញាធរសវនកម្មជាតិ (បីស្ថាប័ន) កំពុងបន្តបំពេញទស្សនកិច្ចនៅទីក្រុងប៊ែរឡាំង នៃ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ដំណើរទស្សនកិច្ចសិក្សានេះក្រោមការជួយឧបត្ថម្ភគាំទ្ររបស់គម្រោង GIZ-NAA នៃប្រទេសអាល្លឺម៉ង់ ។

នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ គណៈប្រតិភូទាំងបីស្ថាប័នបានចូលរួមពិធីពិសារអាហារការងារជាមួយ ឯកឧត្តមអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់, ឯកឧត្តម ចែម វិទ្យា ។ ក្នុង ឱកាសនោះ ឯកឧត្តមបានរាយការណ៍ជូនគណៈប្រតិភូអំពី ស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងទំនាក់ ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ ដោយសង្កត់ធ្ងន់ទៅលើការជម្រុញវិស័យទេសចរណ៍មកកម្ពុជា វិស័យវិនិយោគ និងការជម្រុញឲ្យមានការផ្តល់អាហាររូបករណ៍ដល់សិក្ខាកាមកម្ពុជា មកសិក្សានៅប្រទេសអាល្លឺម៉ង់ ។
គណៈប្រតិភូកម្ពុជា បានរាយការណ៍តបវិញ អំពីលទ្ធផលនៃទស្សនកិច្ចសិក្សានៅស្ថាប័ន សវនកម្មសហព័ន្ធ អាល្លឺម៉ង់ និងព្រឹទ្ធសភាអាល្លឺម៉ង់ (Bundestrat )។

អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី