សកម្មភាពរបស់គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ បំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣
ថ្ងៃទី 24 ខែមីនា ឆ្នាំ2024
គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ រួមជាមួយ គណៈកម្មការទី២រដ្ឋសភា និងអាជ្ញាធរសវនកម្មជាតិ (បីស្ថាប័ន) កំពុងបន្តបំពេញទស្សនកិច្ច នៅទីក្រុងប៊ែរឡាំង នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ដំណើរទស្សនកិច្ចសិក្សានេះ គឺក្រោមការជួយឧបត្ថម្ភគាំទ្ររបស់គម្រោង GIZ-NAA នៃប្រទេសអាល្លឺម៉ង់ ។
នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ គណៈប្រតិភូទាំងបីស្ថាប័ន បានបន្តទស្សនកិច្ចទៅ រដ្ឋសភាសហព័ន្ធ អាល្លឺម៉ង់ ដើម្បីសិក្សាឈ្វេងយល់អំពីការបំពេញការងាររបស់ គណៈកម្មការសវនកម្ម ក្នុងការពិនិត្យលើ របាយ- ការណ៍សវនកម្មចំនួន ០៦ករណី ជាមួយនឹងស្ថាប័នរងសវនកម្ម (រដ្ឋាភិបាល) ។
កិច្ចប្រជុំរវាងគណៈកម្មការសវនកម្ម និងស្ថាប័នរងសវនកម្ម គឺជាការប្រជុំដើម្បីរកឲ្យឃើញនូវចំណុចខ្វះខាត ដែលស្ថាប័នរងសវនកម្មបានអនុវត្តកន្លងមក សំដៅឲ្យមានការកែប្រែ ជៀសវាងកុំឲ្យមានកំហុសដដែលនាពេល ខាងមុខ ។
គណៈប្រតិភូបានទៅទស្សនាផ្ទាល់កិច្ចប្រជុំរបស់គណៈកម្មការសវនកម្មជាមួយនឹងអាជ្ញាធរសវនកម្មសហព័ន្ធ និង ស្ថាប័នរងសវនកម្ម នៅសាលប្រជុំរបស់គណៈកម្មការសវនកម្ម។
រូបភាព និងខ្លឹមសារ៖ លេខាធិការដ្ឋានអមគ/ណទី២ព្រឹទ្ធសភា
អត្ថបទពាក់ព័ន្ធ