Responsive image
  
សកម្មភាពរបស់គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣

   ថ្ងៃទី 22 ខែមីនា ឆ្នាំ2024

com2_20_03_2013_afternoon_1 com2_20_03_2013_afternoon_2
គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋប្រធានគណៈកម្មការ រួមជាមួយ គណៈ-​កម្មការទី២រដ្ឋសភា និងអាជ្ញាធរសវនកម្មជាតិ (បីស្ថាប័ន) កំពុងបន្តបំពេញទស្សនកិច្ច នៅទីក្រុងប៊ែរឡាំង នៃ​សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ដំណើរទស្សនកិច្ចសិក្សានេះគឺក្រោមការជួយឧបត្ថម្ភគាំទ្ររបស់គម្រោង GIZ​-​NAA នៃប្រទេសអាល្លឺម៉ង់ ។

នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ គណៈប្រតិភូទាំងបីស្ថាប័នបានបន្តដំណើរទស្សនកិច្ច ទៅអង្គភាពត្រួត ពិនិត្យផ្ទៃក្នុងនៃរដ្ឋសភាអាល្លឺម៉ង់។ អង្គភាពនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា អាល្លឺម៉ង់ ។
អង្គភាពត្រួតពិនិត្យផ្ទៃក្នុងនេះ ដឹកនាំដោយលោកស្រី Frau Konradនិងបុគ្គលិក ០៤រូប។ ដំណើរការត្រួត ពិនិត្យ​ការងាររបស់អង្គភាពនេះ រួមមាន ០២ផ្នែក គឺទី(១) ការត្រួតពិនិត្យជាប្រចាំ និងទី(២)ការត្រួតពិនិត្យ ពិសេស ។
អង្គភាពត្រួតពិនិត្យផ្ទៃក្នុងបំពេញការងារជួយមន្រ្តីរដ្ឋបាលនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបំពេញការងារឲ្យបាន សមស្របតាមច្បាប់ទប់ស្កាត់អំពើពុករលួយ ធានារក្សានីត្យានុកូលភាពរបស់រដ្ឋសភាអាល្លឺម៉ង់ក្នុងភាពស្អាតស្អំ និងគ្មានអំពើពុករលួយ ។
រូបភាព និងខ្លឹមសារៈ លេខាធិការដ្ឋានអមគ/ណទី២ព្រឹទ្ធសភា

អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី